ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចក្នុងប្រទេសឡាវ (Video Inside)

មេបញ្ជាការកងទ័ពជើងគោកកម្ពុជាលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កំពុងបំពេញទស្សនកិច្ចការងារក្នុងប្រទេសឡាវ ដែលជាប្រទេសជាប់ភូមិផងរបងជាមួយនឹងកម្ពុជា។

កម្ពុជា និង ឡាវមានខ្សែបន្ទាត់ព្រំដែនរួម គ្នាប្រវែង ៥៤០គីឡូម៉ែត្រដែលត្រូវបោះបង្គោលព្រំ ដែន ចំនួន ១៤៥បង្គោល។ ភាគីទាំងពីរ ទើបបានសម្រេចការបោះបង្គោលព្រំដែន ចំនួន១២១ បង្គោល ដែលស្មើនឹង៨៦% ។

នៅក្នុងដំណើរទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនៅថ្ងៃទី៣០ សីហានេះ បានជួបពិភាក្សា ជាមួយប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ គឺលោកអនុរដ្ឋមន្ត្រីការពារជាតិ ខាំលៀង ឧថាកៃសន។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

ads banner