ប្រធានសហព័ន្ធស្រូវអង្កររកឃើញទីផ្សារដែលកម្ពុជាអាចសម្រេចផែនការមួយលានតោន (Video Inside)

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានថ្លែងថា កម្ពុជាមិនអាចខ្វះនូវទីផ្សាររបស់ចិនបានឡើយ ជាពិសេសក្នុងគំរោងដែលកម្ពុជានឹងត្រូវឈានសម្រេចនាំចេញអង្ករឱ្យបានមួយលាន តោន ក្នុងមួយឆ្នាំនោះ។ កម្ពុជាបានដាក់ផែនការនាំអង្ករមួយលានតោននាំចេញទៅលក់នៅទីផ្សារ បរទេសតាំងពីឆ្នាំ២០១៥ ប៉ុន្តែ៧ឆ្នាំមកហើយ នៅមិនទាន់បានសម្រេចតាមផែនការដាក់ចេញ នៅឡើយទេ។

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាឧកញ៉ា សុង សារ៉ន បានថ្លែងនៅថ្ងៃទី៣០ សីហានេះថាចិន គឺជាប្រទេសដែលបាននាំចេញអង្កររបស់កម្ពុជាច្រើនជាងគេ។ លោកបានថ្លែងថាកម្ពុជា និង ចិនបានប្តេជ្ញាជាមួយគ្នាក្នុងការបង្កើនការធ្វើពាណិជ្ជកម្ម និងការឈានទៅដល់ការចុះអនុស្សារណៈយោគយល់គ្នាលើការផ្តល់កូតានាំចេញអង្ករទៅចិនដោយមិនជាប់ពន្ធ ដែលមាន៦លើក រួចមកហើយ។

លោកបានពន្យល់ថា «ទីផ្សារសហគមន៍អឺរ៉ុបនឹងមិនអាចកើនលើសពី៣០ម៉ឺនតោនបានទេ ដោយសារតែតម្រូវការប្រទេសអឺរ៉ុបមានកម្រិតមិនអាចឱ្យកម្ពុជាទៅដោយស្រួលទេ, ហើយម្យ៉ាងទៀតអង្ករក្រអូបរបស់កម្ពុជា មិនអាចប្រកួតប្រជែងជាមួយអង្ករដែលមានគុណភាពទាបបានឡើយ។

លោកបានថ្លែងទៀតថា សម្រាប់ពេលបច្ចុប្បន្ននិងអនាគត នឹងមិនអាចមាន ទីផ្សារណាដែលស្រូប យកនាំចេញអង្កររបស់កម្ពុជាក្នុងបរិមាណច្រើន ក្រៅពីចិននោះទេ។ លោកបានព្យាករណ៍ ទៀតថាក្នុងរយៈពេល ៥ឆ្នាំទៅមុខទៀត ចិននៅតែជាទីផ្សារនាំមុនគេ ដដែល ហើយជាពិ សេសនោះនឹងជំរុញដល់ការសម្រេចនូវផែនការនាំចេញអង្ករឱ្យបាន ១លានតោនក្នុងមួយឆ្នាំ។

ads banner