ព្យាករណ៍ធាតុអាកាសប្រចាំសប្ដាហ៍ ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៦ ខែកញ្ញា (Video Inside)

បាតុភូតភ្លៀង ផ្គរ រន្ទះ នៅតែបន្ដមានថែមទៀតក្នុងសប្តាហ៍នេះ ខណៈកម្ពុជាបានទទួលរង នូវឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីបក់ក្នុងកម្រិត ពីខ្សោយ ទៅមធ្យម និងទទួលរងនូវឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយ លើភាគខាងជើងថៃ ឡាវ និងវៀតណាម ។

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយម រវាងពីថ្ងៃទី ៣១ ខែសីហា រហូតដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ តំបន់ទំនាបកណ្ដាល នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិត ពីខ្សោយទៅមធ្យម ដែលនៅជាមួយគ្នានោះ ផ្នែកខ្លះនៃបណ្តាខេត្តនៅទំនាបភាគ កណ្ដាល និងភាគពាយ័ព្យ អាចមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតបង្គួរ ដែលលាយឡំទៅដោយផ្គរ រន្ទះ ។ ចំណែកតំបន់ខ្ពង់រាប នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម ។ ការព្យា ករណ៍នៅក្នុងតំបន់ខ្ពង់រាបនេះ មានផ្នែកខ្លះអាចមានភ្លៀងធ្លាក់ ដោយអន្លើក្នុងកម្រិតបង្គួរ ដែលលាយឡំទៅដោយផ្គរ រន្ទះ ។

ដោយឡែកតំបន់មាត់សមុទ្រ នោះវិញ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ ។

https://youtu.be/OPTDogVdolo
ads banner