ក្រសួងសុខាភិបាលរកឃើញឆ្លងកូវីដថ្មី ១៥នាក់ (Video Inside)
អត្ថបទដោយ៖
Apsara Net
តួលេខឆ្លងថ្មីនៃជម្ងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានថយចុះចំនួន ១១ករណី បើធៀបនឹងម្សិលមិញ ។ តួលេខឆ្លង២៤ម៉ោងកន្លងមកនេះ មានចំនួន ១៥នាក់ សុទ្ធជាករណី ឆ្លងនៅក្នុងសហគមន៍ទាំងអស់ ។ កម្ពុជាក្នុងរយៈពេល ៦៣ថ្ងៃ ដែលបានរកឃើញការឆ្លង សាជាថ្មីនេះ មានអ្នកឆ្លងសរុបចំនួន ១ពាន់ ១៩៦នាក់ ហើយ ។
ក្រសួងសុខាភិបាល បានអំពាវនាវពលរដ្ឋត្រូវបន្តការប្រុងប្រយ័ត្ន និងបន្តទទួលវ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កាការឆ្លងនៃជម្ងឺនេះ ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេស គិតត្រឹម ថ្ងៃ៣០ សីហា បានកើនដល់ចំនួន ១៥លាន ១៦ម៉ឺន ៦ពាន់ ៨៤០នាក់ ដែលស្មើនឹង ៩៤,៧៩ ភាគរយ ។