ការដកតំណែងអភិបាលក្រុងតាខ្មៅ ជាសារព្រមានមន្ត្រីមូលដ្ឋានទាំងអស់ដែលមិនយកចិត្តទុកលើរឿងបញ្ហាផ្លូវខូច
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានរំលឹកដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ពិសេសគណៈអភិបាល ឬប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ត្រូវខិតខំយកចិត្តទុកដាក់ ឬដោះស្រាយបញ្ហាផ្លូវក្នុងមូលដ្ឋានរបស់ខ្លួនដែលរងនូវការខូចខាតដោយអន្លើរ កុំចាំរុញការងារនេះមកដល់ថ្នាក់ក្រសួង។
ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាស ក្នុងរាជធានីភ្នំពេញចំនួនពីរបន្ថែមទៀត ដែលមានតម្លៃសរុបជាង៤៦លានដុល្លារអាមេរិក នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានទម្លាយរឿងមួយថា អភិបាលក្រុងតាខ្មៅ ត្រូវបានដកតំណែងក្នុងរយៈពេលមួយថ្ងៃប៉ុណ្ណោះ ដោយសារមិនយកចិត្តទុកដាក់លើការងារនេះ។
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។