ឃាត់ខ្លួនសមាជិកនិងអ្នកគាំទ្រគណបក្ស LDP បើករថយន្តបុក បារ៉ាសរបស់សមត្ថកិច្ច

ភ្នំពេញ៖ សមត្ថកិច្ចខេត្តសៀមរាបបានសម្រេចចឃាត់ខ្លួនមនុស្សចំនួនប្រាំមួយនាក់ ដែលជាសមាជិកនិងអ្នកកាំទ្រគណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលបានបើករថយន្ត បុកបារ៉ាស របស់សមត្ថកិច្ច និងប្រឆាំងសមត្ថកិច្ចកំពុង ប្រតិបត្តិការ។ ការឃាត់ខ្លួននេះ នៅចំណុចប៉ុស្តិ៍ហាមឃាត់មុខ ដីចម្ការម្រេចរបស់លោកខឹម វាសនា ក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

អធិការស្រុកបន្ទាយស្រី បានបញ្ជាក់នៅព្រឹកថ្ងៃទី០២ ខែកញ្ញា នេះថា ពិតជាមាការឃាត់មនុស្សចំនួននប្រាំមួយនាក់ ពិត ប្រាកដ មែន នៅចំណុវប៉ុស្តិ៍ហាមឃាត់ មុខដីចម្ការលោកខឹម វាសនា ក្នុងឃុំត្បែង ស្រុកបន្ទាយស្រី កាលពីល្ងាចថ្ងៃទី០១ ខែកញ្ញា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូង ខេត្តសៀមរាប ។ បន្ទាប់ពីឃាត់ខ្លួន មនុស្ស ទាំងប្រាំមួយនាក់ ត្រូវបញ្ជូនមកកាន់ការិយាល័យ ព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តសៀមរាប កាលពីពីល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២។

អធិការស្រុកបន្ទាយស្រី បានបញ្ជាក់ទៀតថា ការឃាត់ខ្លួន គឺមនុស្សទាំងប្រាំមួយនាក់បានជិះរថយន្តរួមគ្នាដឹកបន្លែចូលតំបន់ហាមឃាត់ហើយជននោះបានជិះរថយន្តទៅបុកបារ៉ាស់របស់សមត្ថកិច្ចបាក់អស់២កន្លែងថែមទៀតផង។ ក្រោយមកបានប្រើ ហិង្សាមកលើសមត្ថកិច្ច ថែមទាំងធ្វើការរេរាំងក្នុងប្រតិបត្តិការ របស់សមត្ថកិច្ចថែមទៀតផង ទើបសមត្ថកិច្ចអនុវត្ត វិធានការ ច្បាប់។ មន្ត្រីស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា មនុស្សទាំង ប្រាំមួយនាក់ ដែលឃាត់ខ្លួនមានដូចជា៖

១ ឈ្មោះ ឈិត ស្រីឡាង,២ ឈ្មោះ ថុង ដារ៉ាស៊ី ,៣ ឈ្មោះ អ៊ី សូជីង,៤ ឈ្មោះ ជុំ ខុម,៥ ឈ្មោះ ភួង សម្ភស្សបូផានិង៦ ឈ្មោះ កូវ ឡោ ៕ ដោយ៖ ពលជ័យ

ads banner