ហេតុអ្វីបានជាប្រទេសខ្លះក្នុងសហគមន៍អឺរ៉ុបចង់ដាក់ទណ្ឌកម្មលើពលរដ្ឋសាមញ្ញរបស់រុស្ស៊ី (Video Inside)
អត្ថបទដោយ៖
Apsara Net
រុស្ស៊ីដែលរងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចស្ទើរគ្រប់ជ្រុងទាំងអស់ហើយនោះ ត្រូវបានគេរិះរក វិធានការណ៍ថ្មីបន្ថែមទៀតសម្រាប់ការដាក់ទណ្ឌកម្ម។ ទណ្ឌកម្មថ្មីនោះ គឺសំដៅលើពលរដ្ឋ រុស្ស៊ីធម្មតា តាមរយៈការបិទទិដ្ឋាការមិនឱ្យចូលក្នុងអឺរ៉ុប។ ការរៀបចំគំរោងនេះ បានធ្វើឡើង ខណៈដែលសង្គ្រាមក្នុងប្រទេសអ៊ុយក្រែននៅមិនទាន់មានភាពឈ្នះចាញ់ និងមិនទាន់ធ្វើឱ្យ រុស្ស៊ីបានទន់ខ្សោយដូចតាមបំណងរបស់ប្រទេសលោកខាងលិចនោះឡើយ។ ការរៀបចំ គម្រោងនេះទៀត បានទន្ទឹមនឹងក្រុមអ្នកជំនាញផ្នែកថាមពលអាតូមិករបស់អង្គការ សហប្រជាជាតិ បានធ្វើដំណើរចូលទៅដល់រោងចក្រនុយក្លែអ៊ែ័រ Zaporizhzhia ហើយ។ លោក ម៉ារ យ៉ារិទ្ធិ មានសេចក្តីរាយការណ៍ជុំវិញព័ត៌មានអន្តរជាតិនេះ