UNFPA បញ្ជាក់ការប្តេជ្ញាធ្វើកិច្ចការបន្តជាមួយរដ្ឋាភិបាលកម្ពុជា (Video Inside)
រាជរដ្ឋាភិបាលកម្ពុជា និងអង្គការមូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិ UNFPA បានប្តេជ្ញាចិត្តបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងគ្នាបន្ថែមទៀត។ ការបង្ហាញភាពប្តេជ្ញា បន្តកិច្ចសហប្រតិបត្តិការនេះ បានធ្វើឡើងក្នុងឱកាសជំនួបរវាងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលជារដ្ឋមន្ត្រីក្រសួងការបរទេស ជាមួយនឹងប្រធានអង្គការមូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិ UNFPA ដែលទើបតែងតាំងថ្មី លោកស្រីសាន់ដ្រា ប៊ើនខ្លៅ Sandra Bernklau កាលពីក្នុងសប្តាហ៍នេះ។
លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះរាល់ការគាំទ្រ និង ជំនួយនានា ដែលបានផ្តល់ដោយអង្គការ UNFPA ប្រចាំកម្ពុជា ក្នុងការរួមចំណែកកាត់បន្ថយអត្រាមរណៈមាតា ។
កម្ពុជាគឺស្ថិតក្នុងចំណោមប្រទេស៩លើសកលលោកដែលបានសម្រេចគោលដៅអភិវឌ្ឍន៍ សហស្សវត្សរ៍ ក្នុងការកាត់បន្ថយអត្រាមរណៈមាតាយ៉ាងហោចណាស់ ៧៥% ក្នុងរវាងឆ្នាំ១៩៩០ និង២០១៥ ។
លោកស្រី សាន់ដ្រា ប៊ើនខ្លៅ Sandra Bernklau បានកោតសរសើរចំពោះការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល កម្ពុជាចំពោះការសម្រេចឱ្យបាននូវគោលដៅ «៣សូន្យ ត្រឹមឆ្នាំ២០៣០»។