ពលរដ្ឋជាង៩០គ្រួសារ បន្ថែមទៀត ស្ម័គ្រចិត្តចាប់ឆ្នោតយកដីឡូតិ៍ថ្មីទៅរស់នៅក្នុងភូមិធម្មជាតិ រុនតាឯក (Video Inside)

ពលរដ្ឋជាង៩០គ្រួសារ បន្ថែមទៀត បានស្ម័គ្រចិត្តចាប់ឆ្នោតយកដីឡូតិ៍ថ្មី នៅក្នុងភូមិធម្មជាតិ រុនតាឯក នៅថ្ងៃនេះ។ យោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ការចាប់ ឆ្នោតយកដីឡូតិ៍ថ្មីនេះ បានធ្វើឡើងនាថ្ងៃទី២ ខែកញ្ញា នៅសាលាខេត្តសៀរាប។

យោងតាម ក្រសួងរៀបចំដែនដីដដែលបានបញ្ជាក់ថា កន្លងមក ការចាប់ឆ្នោត ជ្រើសរើសឡូត៍ដីថ្មី ដែលស្ថិតនៅភូមិធម្មជាតិរុនតាឯក នៃស្រុកបន្ទាយស្រី គឺមានចំនួន៩៣៦ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានដីចំនួន ១ ឡូត៍ មានទំហំ ២០ ម៉ែត្រ x ៣០ ម៉ែត្រ។

យុទ្ធនាការរៀបចំសណ្តាប់ធ្នាប់នៅតំបន់រមណីយដ្ឋានអង្គរបានឈានចូលដល់ថ្ងៃទី១៥ ហើយគិតត្រូវថ្ងៃសុក្រនេះ។ មនុស្សជាង៩០០គ្រួសារដែលស្មគ្រចិត្ត ត្រូវបានបញ្ជូន ក្នុងសប្តាហ៍នេះ ដើម្បីឱ្យទៅរស់នៅលើដីថ្មី នៃភូមិធម្មជាតិរុនតាឯក នៃស្រុកបន្ទាយស្រី ទន្ទឹមនឹង សំណង់ខុសច្បាប់ជាច្រើនត្រូវបានរើចេញ ដើម្បីការរៀបចំសណ្តាប់ធ្នាប់តាមស្តង់ដាកំណត់ របស់អង្គការយូណេស្កូ។

តំបន់រមណីយដ្ឋានអង្គរ ត្រូវបានអង្គការយូណេស្កូចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅទីក្រុង «សាន់តាហ្វេ» សហរដ្ឋអាមេរិកនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ។ ក្នុងន័យនេះ តំបន់ការពារបេតិកភណ្ឌ ក្នុងបរិវេណអង្គរទំហំ៤០១គីឡូម៉ែត្រក្រឡា ត្រូវបានការពារយ៉ាងម៉ឺងម៉ាត់ដោយ មិនត្រូវមានការខ្វៀលដី ឬផ្ដល់ឱ្យប្រជាពលរដ្ឋធ្វើជាកម្មសិទ្ធិណាមួយឡើយ បើពុំដូច្នោះទេ ប្រាសាទអង្គរនឹងត្រូវគេដកចេញពីសម្បត្តិបេតិកភណ្ឌពិភពលោកវិញ។

ads banner