គិតត្រឹមថ្ងៃទី ០២ ខែមីនានេះ ប្រជាពលរដ្ឋដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តរុះរេីសំណង់ខុសច្បាប់ស្ថិតក្នុងតំបន់រណីយដ្ឋានអង្គរចំនួន ១៨១គ្រួសារបន្ថែមទៀត បានចាប់ឆ្នោតជ្រេីសរេីសដីឡូត៍នៅតំបន់រុនតាឯក ធ្វេីឱ្យចំនួនសរុបកេីនដល់ ១១១៧គ្រួសារ

សៀមរាប៖ គិតត្រឹមថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២២ នេះ ប្រជាពលរដ្ឋ ដែលគ្រប់លក្ខខណ្ឌនិងស្ម័គ្រចិត្តរុះរេីសំណង់ខុសច្បាប់ស្ថិតក្នុងតំបន់រណីយដ្ឋានអង្គរចំនួន ១៨១គ្រួសារបន្ថែមទៀត បានចាប់ឆ្នោតជ្រេីសរេីសដីឡូត៍នៅតំបន់រុនតាឯក ធ្វេីឱ្យចំនួនសរុបកេីនដល់ ១១១៧ គ្រួសារ ។ នេះបើតាមការបញ្ជាក់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។

ការចាប់ឆ្នោតយកដីឡូតិ៍នេះ ដោយក្នុងមួយគ្រួសារទទួលបានដីចំនួន ១ឡូតិ៍ ទំហំ ២០ម៉ែត្រ x ៣០ម៉ែត្រ ។
សូមបញ្ជាក់ថា ក្រុមការងារអន្តរក្រសួងដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងបើកយុទ្ធនាការទ្រង់ទ្រាយធំចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា៕ ប្រភព ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner