ព្រះពុទ្ធបដិមាប្រាក់មួយអង្គ មានអាយុកាលជាង ១០០ឆ្នាំ ត្រូវបានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសថៃ មកតម្កល់ទុកគោរពបូជានៅវត្តតាសុត ភូមិប៉ាតឡាង ឃុំក្រាំងលាវ ក្នុងស្រុករលាប្អៀរ
កំពង់ឆ្នាំង ៖ ព្រះពុទ្ធបដិមាប្រាក់មួយអង្គមានកម្ពស់ជាង ៦តឹកនិងមានទម្ងន់ជាង ២៧គីឡូជាសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់ជាតិ មិនអាចកាត់តម្លៃបាន ត្រូវបានធ្វើមាតុភូមិនិវត្តន៍ និមន្តដង្ហែរមកតម្កល់ទុកគោរពបូជានៅក្នុងវត្តច័ន្ទប្បជោត្តនារាម ហៅវត្តតាសុត នៅព្រឹកថ្ងៃទី០៤ខែកញ្ញាឆ្នាំ២០២២ស្ថិតនៅក្នុងភូមិប៉ាតឡាងឃុំក្រាំងលាវស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។
នៅក្នុងពិធីខាងលើនេះមានការនិ មន្តយាងចូលរួមពី សម្ដេចព្រះឧត្តមបញ្ញា ដួង ផង់ , ព្រះមេគុណខេត្តសុខថាន , ព្រះគ្រូ សុន ចាន់វីរៈច័ន្ទមុនី ចៅអធិការវត្តតាសុត ,ឯកឧត្តម នរៈរតនវឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា , ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ,លោក ជំទាវ ប៊នសុភី អភិបា លរងខេត្ត និងមានការនិមន្តចូលរួមពីមន្ត្រីសង្ឃគ្រប់ឋានានុក្រមមន្ត្រីរាជការជុំវិញស្រុកនិងខេត្ត រួមទាំងប្រជាពលរដ្ឋ និងពុទ្ធបរិស័ទជាច្រើនរយនាក់ចូលរួមផងដែរ ។
នៅក្នុងពិធីនេះលោកជំទាវ ប៊ន សុភីបានថ្លែងថា ព្រះអ ង្គបដិមាខាងលើនេះមានកម្ពស់ជាង ៦តឹក ព្រះភ្នែនជាង៤តឹក មានទម្ងន់ជាង ២៨គីឡូ កសាងឡើងអំពីប្រាក់ នៅចុងរជ្ឋកាលព្រះបាទនរោត្តម ដែលមានអាយុកាលពី ១០០ ទៅ ១៣០ឆ្នាំ ។ កាលដើមឡើយព្រះអង្គបដិមាបូរាណអង្គនេះ ស្ថិតនៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅក្នុងអំឡុងឆ្នាំ១៩៨៩ ត្រូវបានជនទុច្ចរិតកាត់យកចេញ
ពីបល្ល័ង ខ្វេះព្រះនេតជាត្បូងមានតម្លៃទាំងគូ យកទៅលក់ឲ្យឈ្មួញ រហូតជាចុងក្រោយេះគឺស្ថិតនៅក្នុងទីក្រុងបាងកកប្រទេសថៃជាង ៣០ឆ្នាំហើយ ។
នៅក្នុងអំឡុងខែកក្កដាឆ្នាំ២០២២ ក្រោយពីរបានទទួលដំណឹងអំពីព្រះ អង្គបដិមាប្រាក់បូរាណដ៏មានតម្លៃដែលជាសម្បត្តិវប្បធម៌របស់ជាតិព្រះគ្រូចៅអធិការវត្តតាសុត បានសហការជាមួយ មន្ទីរវប្បធម៌ខេត្ត រួមនិងនាយកដ្ឋានបតិកភណ្ឌក្រសួងវប្បធម៌បានទៅទំនាក់ទំនងជាមួយម្ចាស់ជាអ្នក
ថែរក្សានៅក្នុងទីក្រុងបាងកកប្រទេសថៃ អ្នកមានសទ្ធាខ្មែរបានចរចានិមន្តនាំយកមកមាតុប្រទេសកម្ពុជាយើងវិញ ។
ដោយឡែកការប្រារព្ធធ្វើពិធីមាតុភូមិនិវត្តន៍ព្រះពុទ្ធបដិមាបូរាណដ៏មានតម្លៃយកមកតម្កល់ទុកគោរពបូជានៅក្នុងវត្តតាសុតក្នុងពេលនេះក្នុងគោលបំណងបំផុសប្រជាពលរដ្ឋជាកុល
បុត្រកុលធីតាខ្មែរឲ្យចេះស្រឡាញ់ថែរក្សាការពារសម្បត្តិវប្ប
ធម៌ដ៏មានតម្លៃរបស់ជាតិតាមសុភាសិតដែលបានលើក ឡើងថាវប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន ៕ សុខ គឹមសៀន







