ស្លាប់ម្នាក់ របួស ១៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេស នៅថ្ងៃទី០៤ ខែកញ្ញា ម្សិលមិញ

ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក នៅទូ ទាំង ប្រទេស នៅ ថ្ងៃ ទី ០៤ ខែកញ្ញា ឆ្នាំ ២០២២ ម្សិលមិញនេះ បណ្តាល ឱ្យ មនុស្ស ស្លាប់ ចំនួន ១នាក់ របួសធ្ងន់ ១០នាក់ (ស្រី ៤នាក់) និង របួសស្រាល ៣នាក់ (ស្រី ១នាក់)។

យោង តាម ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូ ទាំង ប្រទេស ចេញ ដោយ នាយកដ្ឋាន នគរបាល ចរាចរណ៍ និង សណ្តាប់ សាធារណៈ នៃ អគ្គស្នងការដ្ឋាន នគរបាល ជាតិ នៅ ថ្ងៃ ទី ០៤ ខែកញ្ញា បាន បញ្ជាក់ ថា គ្រោះថ្នាក់ ដែល បង្ក ឱ្យ មាន មនុស្ស ស្លាប់ និង របួស ចំនួន ១៤ នាក់ គឺកើតឡើង ដោយសារ ការ ប៉ះទង្គិច គ្នា ចំនួន ៦លើក ។

ជាមួយគ្នានោះ នាយកដ្ឋាន ក៏សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ទាំងអស់គ្នា សូមធ្វើដំណើរ “ប្រកាន់ខ្ជាប់ នូវច្បាប់ចរាចរណ៍ផ្លូវគោកជានិច្ច”៕ ដោយ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner