ការសិក្សាអាមេរិក ថ្មីមួយ រកឃើញ ឧបករណ៍បំប្លែងឧស្ម័ន អុកស៊ីហ្សែននៅលើភពអង្គារ
អាមេរិក: ការសិក្សាមួយដែលបានទើប ចេញផ្សាយក្នុងទស្សនាវដ្ដី Science Advances នា ដើម ខែ កញ្ញា នេះបង្ហាញ ថា ក្រុម អ្នកវិទ្យាសាស្ត្រ អាមេរិក បានរកឃើញ ឧបករណ៍ ដែលមានលទ្ធភាព អាច បំប្លែងឧស្ម័នកាបូនឌីអុកស៊ីតនៅលើភពអង្គារ ឱ្យ ទៅជាឧស្ម័នអុកស៊ីហ្សែនបានហើយ។ ឧបករណ៍នេះ គឺ ជាគំនិតបង្កើតថ្មីសន្លាងរបស់ អ្នកវិទ្យាសាស្ត្រនៃ វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts នៅសហរដ្ឋ អាមេរិក និង ដែល ផ្នែក មួយ នៃ បេសកកម្ម Perseverance Rover របស់ទីភ្នាក់ងារអាវកាស NASA ដែល បាន ចុះ ចត លើ ភព ព្រះអង្គារកាល ខែកុម្ភៈ ឆ្នាំ ២០២១កន្លងទៅ ។
ឧបករណ៍ទំនើប ឈ្មោះថា «MOXIE» ឬ មានន័យថាការពិសោធន៍ ប្រើប្រាស់ធនធានឧស្ម័ន អុកស៊ីហ្សែន នៅលើភពអង្គារ មានលទ្ធភាពអស្ចារ្យអាច បំប្លែងឧស្ម័ន កាបូនឌីអុកស៊ីតនៅលើភពអង្គារ ឱ្យ ទៅជាឧស្ម័នអុកស៊ីហ្សែនបាន។ «MOXIE» នេះ មានទំហំតូចល្មមប៉ុនចង្ក្រាន្តប៉ុណ្ណោះ។ នេះបើតាមការរកឃើញក្នុង ការសិក្សាថ្មី មួយរបស់ អ្នកវិទ្យាសាស្ត្រនៃវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts នៅសហរដ្ឋអាមេរិក។
តាមការពិសោធន៍ ឧបករណ៍ «MOXIE» នេះ បំប្លែង ឧស្ម័នអាក្រក់ទៅជាឧស្ម័ន អុកស៊ីហ្សែន បាន ជោគជ័យ ដែលអាចបញ្ចូលក្នុងលំហរបរិយាកាស ដ៏ទៅ៩៥%។ ឧបករណ៍ «MOXIE» មួយគ្រឿង អាចផលិត ឧស្ម័ន អុកស៊ីហ្សែន ក្នុងបរិមាណស្មើនឹង ការផលិតឧស្ម័នអុកស៊ីហ្សែនដោយដើមឈើមួយដើម ក្នុងភពផែនដីយើង។ កាន់តែពិសេសជាង នេះ ទៅ ទៀត វាអាចដំណើរការបាន ទាំងថ្ងៃនិងយប់ ទៅតាមរដូចកាលជាច្រើនក្នុងភពអង្គារ ។
លោក Jeffrey Hoffman ជាអនុប្រធានផ្នែកស៊ើបអង្កេតនៃបេសកកម្ម MOXIE នៃស្ថានីយ៍ អវកាស NASA និងជាសាស្រ្តាចារ្យផ្នែកវិស្វកម្មអវកាសនៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts សហរដ្ឋអាមេរិក បានគូសបញ្ជាក់ក្នុងការសិក្សាពិសោធន៍ ថ្មីនេះថា ក្រុមអ្នកវិទ្យាសាស្ត្រកំពុងតែសិក្សា ស្វែងយល់ស៊ីជម្រៅ អំពី ធនធាននានាបន្ថែមទៀត ដែលជាប្រយោជន៍អាចប្រើប្រាស់បាន និងស្វែងយល់ពីរបៀបប្រើប្រាស់ឧបករណ៍នេះនៅលើភពអង្គារ។
ភ្នាក់ងារអាវកាស NASA ក៏បានចូលរួមចំណែកការ សិក្សាស្រាវជ្រាវក្នុងការពិសោធន៍នៅលើភពអង្គារនេះដែរ តាមរយៈគម្រោងរបស់ បេសកកម្ម Perseverance Rover កាលពីឆ្នាំ មុន។ បើតាម ការសិក្សា នេះជាលើកទីមួយហើយ ដែលអ្នក វិទ្យាសាស្ត្រមានលទ្ធភាព នាំយក ធនធានសម្ភារៈ ពី ភពដទៃ ដើម្បីជាប្រយោជន៍ សម្រាប់ បេសកកម្មបម្រើឱ្យ មនុស្សជាតិ ឬអាចបើកផ្លូវឱ្យមនុស្សរុករកភពអង្គារ នៅថ្ងៃណាមួយ៕
ដោយ:បណ្តូល ពេជ្រ