សមត្ថកិច្ចឃាត់ខ្លួន ជនពាក់ព័ន្ធចំនួន ៤៦នាក់ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ១៤ករណី ទូទាំងប្រទេស នៅថ្ងៃទី០៥ ខែខែកញ្ញា ម្សិលមិញ

ភ្នំពេញ ៖ សូមនិយាយថាទេចំពោះគ្រឿងញៀន គ្រឿងញៀនបំផ្លាញអនាគត់អ្នក និងក្រុមគ្រួសារអ្នក! ជនសង្ស័យ ចំនួន ៤៦ នាក់ ( ស្រី ២ នាក់ ) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុង ប្រតិបត្តិការបង្ក្រាទបទល្មើស គ្រឿងញៀនចំនួន ១៤ករណីនៅទូទាំងប្រទេសនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នេះ ។

ក្នុងចំណោមជនសង្ស័យទាំងចំនួន៤៦នាក់រួមមានជួញដូរ ៩ករណីឃាត់ ៣៤ នាក់( ស្រី ២ នាក់ ) ដឹកជញ្ជូនរក្សាទុក៣ ករណីឃាត់៨ នាក់ ,សម្រួលចាត់ចែង១ ករណីឃាត់ ៣នាក់ , បើកបរក្រោមឥទ្ធិពល១ ករណីឃាត់១ នាក់។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី ០៥ ខែកញ្ញារួមមានមេតំហ្វេតាមីន (Ice) ស្មើរ ១៨៥,២៦ ក្រាមនិង ៤កញ្ចប់តូច ។

ជាលទ្ធផលខាងលើ ៨អង្គភាពបានចូលរួមបង្ក្រាបនគរបាល ៧អង្គភាព១ / មន្ទីរ ៖ ជួញដូរ ២ករណីឃាត់ ២ នាក់ចាប់យកIce ៧,៦៧ ក្រាម ។ ២ / បន្ទាយមានជ័យ ៖ ជួញដូរ ១ ករណីឃាត់ ១ នាក់ចាប់យកIce ០,៤២ ក្រាម ។ ៣ / កំពង់ចាម ៖ ជួញដូរ ២ករណីឃាត់២ នាក់ចាប់យក Ice ៤៨,១០ ក្រាម ។ ៤ / កំពង់ឆ្នាំង ៖ ជួញដូរ ១ ករណីឃាត់ ២ នាក់បើកបរ ក្រោមឥទ្ធិពល១ ករណីឃាត់ ១ នាក់ចាប់យក Ice ០,២០ ក្រាម។ ៥ / កំពង់ស្ពឺ ៖ ជួញដូរ ១ ករណីឃាត់ ១ នាក់ចាប់យក Ice ២៥,៣៣ ក្រាម ។ ៦ / រាជធានីភ្នំពេញ ៖ ជួញដូរ១ ករណី ឃាត់ ១៥ នាក់រក្សាទុក ១ ករណីឃាត់២ នាក់ចាត់ចែង ១ ករណីឃាត់ ៣ នាក់ស្រី ២នាក់ និង អនុវត្តន៍ដីកា ១ ករណីចាប់ ១ នាក់ចាប់យក Ice ៥,៣៤ ក្រាម ។ ៧ / ត្បូងឃ្មុំ ៖ រក្សា ទុក ២ ករណីឃាត់ ៦ នាក់ ចាប់យក Ice ៤ កញ្ចប់តូច ។ កងរាជអាវុធហត្ថ ៖ ១ អង្គភាព ១ / ស្វាយ រៀង ៖ ជួញដូរ ១ករណីឃាត់ ១១ នាក់ចាប់យកIce ៩៨,២៤ ក្រាម ៕ ដោយ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner