អភិបាលខេត្តសៀមរាបបញ្ជាក់ថា ការប្រមូលផ្តុំរបស់លោក ខឹម វាសនា ត្រូវបានប្រកាសរំសាយអស់ហើយត្រឹមល្ងាចថ្ងៃទី០៥កញ្ញា
ខេត្តសៀមរាប ៖ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានឱ្យដឹងថា ការប្រមូលផ្តុំរបស់លោក ខឹម វាសនា នៅដីចម្ការ ស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានប្រកាសរំសាយអស់ហើយត្រឹមល្ងាចថ្ងៃទី០៥កញ្ញាឆ្នាំ២០២២នេះ។
ឯកឧត្ដមបន្ដថា អាជ្ញាធរត្រូវរៀបចំសម្របសម្រួលឱ្យប្រជាជនចេញទាំងអស់ ទុកតែអ្នកដែលរស់នៅលើដីចម្ការនោះតែប៉ុណ្ណោះ។ ដោយនីតិវិធីត្រូវបំពេញច្រើន អាជ្ញាធរនឹងបន្តការងារនេះនៅថ្ងៃទីនេះ។ ចំពោះ អ្នកដែលត្រូវស្នាក់នៅដីក្នុងដីចម្ការនេះ អាជ្ញាធរបានឱ្យម្ចាស់ដីបញ្ជក់ចំនួនឱ្យច្បាស់លាស់ អោយស្របតាមច្បាប់អាស្រ័យផលលើដីឯកជន។ បន្ទាប់ពីម្ចាស់ដីបញ្ជាក់ចំនួនរួចហើយ អ្នកដែលនៅសល់ត្រូវតែចាកចេញទាំងអស់។
បើតាមឯកឧត្ដម ទៀ សីហា បច្ចប្បន្ននេះ អ្នកដែលកំពុងនៅក្នុងដីចម្ការនេះ នៅមានតិចតួចប៉ុនណ្ណោះ ហើយអាជ្ញាធរ នឹងបន្ត សម្របសម្រួល រវាងម្ចាស់ដី និង ប្រជាជនដែលត្រូវចាក់ចេញ។អ្នកដែលនៅសល់គឺជាកម្មករធ្វើការនៅក្នុងចំការ ៕ សៀន សុផាត



