អង្គការសហប្រជាជាតិជំរុញដល់ប្រទេសស្រីលង្កាឲ្យបញ្ចប់ “ការរសាត់ឆ្ពោះទៅរកការប្រើកម្លាំងយោធា”
ហ្ស៊ឺណែវ៖ អង្គការសហប្រជាជាតិ (UN) បានជំរុញដល់ប្រទេសស្រីលង្កាឲ្យបញ្ឈប់ «ការប្រើប្រាស់កម្លាំងបាយ» របស់ខ្លួនភ្លាមៗ ហើយ ដំណើការកាត់ទោសលើអ្នកដែលបានដឹកនាំប្រទេសឲ្យធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច។
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាតិ បានលើកឡើងក្នុងរបាយការណ៍របស់ខ្លួនដូច្នេះថា «រដ្ឋាភិបាលថ្មីនៃប្រទេសសី្រលង្កាគួរតែបញ្ចប់មធ្យោបាយដោយ ការប្រើប្រាស់កម្លាំងយោធា ក៏ដូចជាបញ្ឈប់ផងដែរលើការពឹងផ្អែកទៅលើច្បាប់សន្តិសុខតឹងតែងហួសហេតុពេក រួមទាំងការបង្រ្កាបការតវ៉ាដោយសន្តិវិធី»។
អតីតឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី មីឈែល បាឆេឡេត (Michelle Bachelet) ដែលបញ្ចប់អាណត្តិកាលពីខែសីហា បានលើកឡើង កាលពីថ្ងៃទី៦ កញ្ញាថា «UN សង្ឃឹមថារដ្ឋាភិបាលថ្មីនឹងរកដំណោះស្រាយបានត្រឹមត្រូវ ចំពោះបញ្ហាសេដ្ឋកិច្ច អំពើពុករលួយ និងការរំលោភបំពានអំណាច ជាមួយការប្តេជ្ញាចិត្តថ្មី ដើម្បីបញ្ចប់និទណ្ឌភាព»។
គួរបញ្ជាក់ថា ប្រទេសស្រីលង្កា បានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដែលនាំឲ្យមានការវ៉ាទ្រង់ទ្រាយធំទូទាំងប្រទេស។ បច្ចុប្បន្ន ស្រីលង្កាកំពុងព្យាយាម ដោះបំណុលបរទេសជាង ៥១ពាន់លានដុល្លារ ហើយស្ថិតក្នុងការចរចារជុំចុងក្រោយសម្រាប់ការស្វែងរកថវិកាសង្រ្គោះពីមូលនិធិរូបិយវត្ថុអន្តរជាតិ៕ ប្រភពពី CNA , ដោយ៖ សារ៉ាត


