ដំណើរចាកចេញក្រៅប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន កែបរិច្ឆេទថ្មី (Video Inside)

សម្ដេចតេជោ ហ៊ុន សែន បានកែសម្រួលកាលបរិច្ឆេទថ្ងៃអញ្ជើញចាកចេញពីប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចនៅក្រៅប្រទេស។ យោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រីនាថ្ងៃ ពុធនេះ ដំណើរអញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅក្នុងក្រុងញូយ៉កសហរដ្ឋអាមេរិក នឹងត្រូវធ្វើរវាងពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២២។

គួរបញ្ជាក់ថាមុននេះ កាលបរិច្ឆេទដែលគ្រោងទុក គឺរវាង ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែកញ្ញា។ ចំណែកកាលបរិច្ឆេទ អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសគុយបា នឹងត្រូវធ្វើពីថ្ងៃទី២៣ដល់២៥កញ្ញា។ គម្រោងមុននេះ បានដាក់កាលបរិច្ឆេទពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។

ដោយឡែក កាលបរិច្ឆេទអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ត្រូវរក្សាដដែល គឺថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២៕

ads banner