រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធគ្រោងចាប់ផ្តើមសប្តាហ៍ក្រោយ នៅក្នុងក្រុងអង្គរ (Video Inside)

កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ត្រៀមនឹងរៀបចំធ្វើឡើង នាសប្តាហ៍ក្រោយនេះហើយនៅក្នុងខេត្តសៀមរាប។ សម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ានប្តូរវេន នឹងអញ្ជើញចូលរួមបើកជាផ្លូវការនៃកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។

មន្ត្រីរាជរដ្ឋាភិបាលបានថ្លែងថាដើម្បីធានាឱ្យកិច្ចប្រជុំនេះសម្រេចទៅដោយជោគជ័យតាម ផែនការដែលបានគ្រោងទុកនោះ កម្ពុជាក្នុងនាមជាប្រធានអាស៊ាន បានត្រៀមលក្ខណៈសម្បត្តិអស់ជាច្រើនខែមកហើយ។ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មអន្តរក្រសួងមួយ ដឹកនាំលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលលោកនឹងធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ដើម្បីចាត់ចែង និងរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់មួយនេះ។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានថ្លែងរំពឹងថាកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និង កិច្ចប្រជុំពាក់ព័ន្ធសប្តាហ៍ក្រោយនឹងប្រព្រឹត្តទៅដោយរលូនល្អ។

ads banner