ម្ចាស់ចំការប្រមូលមនុស្សជឿលោក ខឹម វាសនា បារម្ភពីពលរដ្ឋមិនព្រមចេញពីដីចំការ (Video Inside)

ម្ចាស់ចំការដែលមានមនុស្សបានជួបជុំក្នុងរឿងអបីយជំនឿ «ព្រះព្រហ្មសង្គ្រោះពិភពលោក» លើភ្នំគូលែនបានថ្លែងថាមានពលរដ្ឋមួយចំនួនដែលបន្តជឿលើអបិយ៍ជំនឿនៅមិនព្រមចាក ចេញពីទីចំការឡើយ។

គួរបញ្ជាក់ថា ម្ចាស់ចំការឈ្មោះ នី ចាន់ពិនិត្យ បានធ្វើកិច្ចសន្យាជាមួយ រដ្ឋបាលខេត្តសៀមរាបថា នឹងធ្វើការរំសាយមនុស្សចេញពីចំការរបស់ខ្លួនទាំង២ ឱ្យអស់ក្នុង រយៈពេល៥ថ្ងៃ នោះគឺរវាងពីថ្ងៃទី១ដល់៥កញ្ញា។ ប៉ុន្តែក្នុងលិខិតមួយមករដ្ឋបាលខេត្តសៀមរាប ថ្ងៃទី៦ កញ្ញា ម្ចាស់ចំការនោះបានថ្លែងថា មនុស្សដែលសេសសល់ក្នុងចំការនោះ ក្រៅពីក្រុមការងារគណបក្សរបស់លោក ខឹម វាសនា ពលរដ្ឋធម្មតាដែលមិនមែនជាសមាជិកបក្ខ នៅពុំព្រមចាកចេញឡើយ។

មិនមានសេចក្តីរាយការណ៍បញ្ជាក់ថាតើពលរដ្ឋសាមញ្ញដែលមិនចាកចេញនោះ មានចំនួនប៉ុន្មាន, ហើយមូលហេតុអ្វីបានជាពួកគេមិនព្រមចាកចេញឡើយ។ សេចក្តីរាយការណ៍មុននេះ បានឱ្យដឹងថាពលរដ្ឋខ្លះដែលលង់នឹងជំនឿថាមានទឹកលិចពិភពលោកនោះ បានលក់ដី, លក់ផ្ទះ និងកេរ្តិ៍អាកររបស់ខ្លួនទាំងអស់ចោល និងនាំគ្នារត់មកទីទួលចំការនោះ។ លិខិតរបស់ម្ចាស់ដីឈ្មោះ នី ចាន់ពិនិត្យ ដដែលបានស្នើអាជ្ញាធរខេត្តជួយអន្តរាគមន៍ និងចាត់វិធានការចំពោះពលរដ្ឋដែលមិនព្រមចាកចេញពីចំការរបស់គាត់នោះ។

ads banner