ការប្រមូលចំណូលថវិកា៨ខែដើមឆ្នាំបាន៤ពាន់លានដុល្លារ (Video Inside)

ការប្រមូលចំណូលថវិការដ្ឋ ក្នុងរយៈពេល៨ខែឆ្នាំ២០២២ សម្រេចបាន៤ពាន់លានដុល្លារ ដែលស្មើនឹង៧០% នៃច្បាប់ថវិកាជាតិ។

ការប្រកាសបង្ហាញតួលេខនេះ បានលើកឡើងកាលពីថ្ងៃទី៦ កញ្ញា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំគណៈកម្មាធិការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារបច្ចេកទេសសី្ដពីការត្រួតពិនិត្យតាមដានវឌ្ឍនភាព នៃការអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ បូក២ ប្រចាំឆមាសទី១ ឆ្នាំ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កិច្ចប្រជុំនេះ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលាតត្រដាងថា «ក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២២, ការប្រមូលចំណូលថវិការដ្ឋ សម្រេចបាន ១ម៉ឺន៦ពាន់៤៣០ ប៊ីលានរៀល។ ដោយឡែក, ចំពោះការអនុវត្តចំណាយថវិកាជាតិសម្រេចបាន ១ម៉ឺន៥ពាម២៧១ ប៊ីលានរៀល។

ads banner