ក្មេងអាយុ៤ឆ្នាំបាត់ខ្លួនក្នុងទឹកអូរ ត្រូវគេប្រទះឃើញសាកសព (Video Inside)
អត្ថបទដោយ៖
Apsara Net
ក្មេងអាយុ៤ឆ្នាំម្នាក់ដែលបានបាត់ក្នុងទឹកអូររយៈពេល៣ថ្ងៃ នៅតំបន់ព្រំដែនប៉ោយប៉ែតជាប់ ប្រទេសថៃត្រូវគេប្រទះឃើញសាកសពអណ្តែត។
កម្លាំងនគរបាលប្រចាំចំណុចស្នាក់ការដើម ត្នោតវរសេនាតូច ៨៩១ ក្នុងខេត្តបន្ទាយមានជ័យបានថ្លែងនៅថ្ងៃទី ៧ខែកញ្ញានេះថាសាកសពកុមារអាយុ៤ឆ្នាំឈ្មោះ ឡៃ ម៉េងស៊ឺ ត្រូវបានគេប្រទះឃើញអណ្តែតទឹកក្នុងចំណុចអូរនៃ ភូមិក្បាលកោះ, សង្កាត់អូរជ្រៅ នៃក្រុងប៉ោយប៉ែត។
កុមាររងគ្រោះ បានបាត់ខ្លួនកាលពីថ្ងៃទី ៤កញ្ញាក្នុងពេលនាំគ្នាមកលេងទឹកក្នុងអូរជាប់ព្រំដែននោះ។