ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកដំណើរការទៅល្អជាប្រក្រតី ប៉ុន្តែលោកអ្នកក៏មានមនុស្សនៅក្នុងក្រុមការងារបង្ករបញ្ហាឲ្យផងដែរ។ ថ្ងៃនេះមានអំណោយផលសម្រាប់ការផ្តាស់ប្តូរនានា។ លោកអ្នកនឹងមិនមានបញ្ហាអ្វីឡើយ គ្មានអ្វីត្រូវព្រួយបារម្ភ ឬគិតច្រើននោះទេ ចូរព្យាយាមធ្វើការទៅតាមគម្រោងដែលលោកអ្នកបានរៀបចំ។ ក្រៅពីនេះ សូមលោកអ្នកប្រយ័ត្នរាល់ការបាត់បង់ពត៌មានសំខាន់ក្នុងអាជីព ដូច្នេះ ការជឿទុកចិត្តមនុស្សគួរតែមានកំរិត។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់កិច្ចការនោះទេ ពីព្រោះហានិភ័យនៃការប្រឈមមុខនឹងឧបស័គ្គមានច្រើនក្នុងពេលនេះ។ សូមស្វែងរកដំណោះស្រាយនៃបញ្ហាក្នុងពេលបច្ចុប្បន្ន ហើយសំខាន់បំផុត គឺមិនត្រូវប្រញាប់ប្រញាលឬភ្លេចភ្លាំងឡើយ។ សូមព្យាយាមកំណត់ផែនការឲ្យបានល្អប្រសើរ ពីព្រោះវាមិនយឺតពេលនោះទេក្នុងការផ្លាស់ប្តូរអាជីពអនាគតរបស់អ្នក។ ក្រៅពីនេះ ការផ្លាស់ប្តូរស្ថានភាពការងារ អាចងាយនឹងធ្វើអោយស្ថានភាពហរិញ្ញវត្ថុមានការប៉ះពាល់ ដូច្នេះយកល្អគួរផ្អាកដំណើរការ នេះសិនទើបប្រសើរជាង។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកព្យាយាមរក្សាសកម្មភាពអាជីវកម្មឲ្យនៅកម្រិតអប្បបរមា ប៉ុន្តែសូមបង្កើនទំនាក់ទំនងជាមួយមិត្តរួមការងារ និងថ្នាក់លើ។ ប្រសិនបើអ្នកមានគម្រោងការងារធំដុំដែលនឹងត្រូវអនុវត្តក្នុងពេលនេះដោយខានមិនបាន គឺអ្នកត្រូវគិតគូរឲ្យបានច្រើនដង ឬសុំជំនួយប្រសិនបើអ្នកប្រទះនឹងភាពមិនច្បាស់លាស់។ ការឈ្លោះប្រកែកអាចកើតឡើង ដូច្នេះព្យាយាមយល់ពីស្ថានការណ៍ និងដើរចេញ។ ចំពោះការលំបាកមួយចំនួនដែលកើតឡើង សូមទទួលខុសត្រូវ ព្យាយាមដោះស្រាយបញ្ហាដោយមិនគួរទុករហូតដល់ថ្ងៃស្អែកនោះទេ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកឡើងល្អជាមធ្យម។ រាសីថ្ងៃនេះណែនាំអ្នករក្សាសកម្មភាពអាជីវកម្មឲ្យនៅកំរិតអប្បបរមា។ ប៉ុន្តែត្រូវធ្វើការប្រាស្រ័យទាក់ទងជាមួយមិត្តរួមការងារ និងថ្នាក់លើឲ្យកាន់តែប្រសើរ។ ហើយសូមរក្សាភាពអត់ធ្មត់ ពីព្រោះជម្លោះអាចកើតមានឡើងក្នុងថ្ងៃនេះ។ ការងារទាំងអស់ គឺពឹងផ្អែកទៅលើសមត្ថភាព ដូច្នេះបើអ្នកជឿជាក់លើខ្លួនឯង នោះនឹងធ្វើឲ្យអាជីពលោកអ្នកកើនឡើង និងអាចបញ្ជៀសបញ្ហាបាន។ ដោយឡែក លោកអ្នកទទួលបានអំណោយផលក្នុងការគិតគូរពិចារណា ដូច្នេះមិនគួរមានការភ័យខ្លាចក្នុងការចាប់ផ្តើម ការងារដែលអ្នកពេញចិត្តនោះទេ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ អាជីពទាំងឡាយរបស់អ្នកនឹងទទួលបានជោគជ័យទាំងអស់ ម្យ៉ាងទៀតឳកាសជោគជ័យនោះគឺមានពេញមួយថ្ងៃ ដូច្នេះលោកអ្នកមានពេលច្រើនក្នុងការសម្រេចចិត្តទទួលយក ឬបំពេញការងារ។ ប៉ុន្តែលោកអ្នកក៏អាចជួប្រទះឧបសគ្គតិចតួចផងដែរ ដូច្នេះសូមងាកមកប្រើវិធីសាស្រ្តដោះស្រាយបញ្ហាដោយសមស្របណាមួយបើទោះបីជាវិធីសាស្រ្តស្តង់ដាក៏ដោយ។ ក្នុងពេលេនេះ លោកអ្នកអាចចូលទៅកាន់តែកៀក នឹងថ្នាក់លើ ហើយអាចបង្ហាញគំនិតយោបល់របស់ខ្លួនបានយ៉ាងល្អណាស់។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកមានការរីកចម្រើនយ៉ាងខ្លាំង ហើយចំណូលដ៏ច្រើនសន្ធឹកសន្ធាប់យ៉ាងឆាប់រហ័ស។ សូមលោកអ្នកយកចិត្តបន្ថែមលើការបង្កើនចំណេះដឹងវិជ្ជាជីវៈ ប្រសិនបើលោកអ្នកចង់ទទួលបានភាពជោគជ័យដ៏យូរអង្វែង។ ថ្ងៃនេះលោកអ្នកនឹងអាចស៊ូទ្រាំបញ្ហាទាំងអស់ដោយជោគជ័យ ហើយថែមទាំងអាចបង្កើនប្រាក់សន្សំ ប៉ុន្តែត្រូវមានភាពអត់ធ្មត់ខ្ពស់បន្តិចផងដែរ។ ក្រៅពីនេះ សូមកុំខ្លាចក្នុងការ បណ្តាក់ទុន បង្កើតការងារថ្មី និងចាប់យកឳកាសដែលអាចនឹងកើតឡើងចំពោះអ្នក។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានផលយ៉ាងគាប់ចិត្តពីការងារ និងអាជីវកម្ម ដូច្នេះអ្វីដែលអ្នកត្រូវធ្វើជាចាំបាច់ គឺរក្សាពាក្យសំដី និងអាកប្បកិរិយាក្នុងការប្រាស្រ័យទាក់ទងនឹងមនុស្សនៅក្នុងរង្វង់ការងារ។ ប្រសិនបើអ្នកមានបំណងចាប់យក ឬផ្លាស់ប្តូរការងារថ្មី គឺអាចធ្វើទៅបាន ប៉ុន្តែសូមប្រាកដថាលោកអ្នកមានគម្រោងផែនការ និងទិសដៅត្រឹមត្រូវជាមុនសិន។ ក្នុងនោះ ថ្ងៃនេះជាពេលវេលាដែលមានអំណោយ ផលបំផុតសម្រាប់ការចរចា ឬការចុះហត្ថលេខា ដូច្នេះសូមប្រើប្រាស់ឳកាសនេះអោយល្អ ធ្វើយ៉ាងណាមិនគួររំលងនោះទេ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ធ្វើកិច្ចការនោះទេ ពីព្រោះលោកអ្នកអាចនឹងប្រឈមនឹងឧបស័គ្គជាច្រើន។ ភាពស្មុគ្រស្មាញក្នុងពេលានេះជាប់ពាក់ព័ន្ធនឹងការងារចាស់ដែលមិនទាន់បានដោះស្រាយរួច ដែលបណ្តាលឲ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នកយ៉ាងធ្ងន់ធ្ងរ។ ក្រៅពីនេះសម្រាប់លោកអ្នកដែលប្រកបអាជីវកម្មអាចនឹងមានបញ្ហាពាក្យសំដីជាមួយមិត្តរួមការងារ ឬដៃគូរជំនួញផង ហេតុដូច្នេះសូមប្រុងប្រយ័ត្នពាក្យសំដី។ ប្រការដែលគួរយកចិត្តទុកដាក់ គឺសូមកុំប៉ះពាល់ប្រយោជន៍របស់ អ្នកដទៃ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកនឹងអាចសម្រេចការងារបានល្អ និងទាន់ពេលវេលា។ ក្រៅពីនេះលោកអ្នកទទួលបានការគាំទ្រ និងយកចិត្តទុកដាក់ជាសំណាក់មិត្តរួមការងារ។ ដោយឡែក សូមកុំមានការព្រួយបារម្ភចំពោះកិច្ចការងារឡើយ គឺលោកអ្នកអាចធ្វើបាន និងទទួលបានជោគជ័យយ៉ាងគាប់ប្រសើរ។ ទន្ទឹមនឹងនេះ លោកអ្នកអាចកំណត់ចំណុចខ្សោយនៅក្នុងការងាររបស់អ្នកភ្លាមៗ ហើយអាចមានលទ្ធភាពរកឳកាសដើម្បីកែប្រែកំហុស និងបញ្ហាបានយ៉ាងមានប្រសិទ្ធភាព។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកថ្ងៃនេះបានមើលឃើញថាមានការផ្លាស់ប្តូរសំខាន់ៗ ហើយលោកអ្នកប្រហែលជាត្រូវចំណាយពេលវេលា និងកំលាងកាយចិត្ត ច្រើនផងដែរ។ ថ្ងៃនេះមិនមែនជាពេលវេលាដែលធ្វើឲ្យអ្នកភិតភ័យ ហើយបង្ហាញភាពទន់ខ្សោយចំពោះមនុស្សនៅជុំវិញខ្លួន និងមិត្តរួមការងារឡើយ។ ការធ្វើទំនាក់ទំនងក្នុងថ្ងៃនេះមានភាពចាំបាច់បំផុត ប៉ុន្តែលោកអ្នកត្រូវរៀបចំខ្លួនយ៉ាងណាឲ្យមានភាពទាក់ទាញ។ ក្រៅពីនេះ សូមរក្សាចិត្ត និងបញ្ចៀសកំហឹង ពីព្រោះវានឹងនាំដល់ការខាតប្រយោជន៍ធំ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារទាំងឡាយរបស់អ្នកមានដំណើរការទៅដោយរលូន និងគ្មានអ្វីអាចមកបង្អាក់ផលប្រយោជន៍របស់អ្នកបានឡើង។ ថ្ងៃនេះពេលវេលាគឺមានពេញបរិបូណ៍ ដូច្នេះលោកអ្នកមិនចាំបាច់ប្រញាប់ប្រញាលពេកទេ សូមធ្វើការ និងសម្រេចចិត្តដោយសន្សឹមៗជាការប្រសើរ។ ក្នុងនោះក៏សូមរក្សាអារម្មណ៍ និងស្ថានភាពឲ្យស្ថិតក្រោមការគ្រប់គ្រងជានិច្ច។ ក្នុងនោះដែរ សម្រាប់លោកអ្នកដែលប្រកបរបរអាជីវកម្មនឹងអាចធ្វើការ បង្កើតមុខរបរថ្មី ធ្វើការបណ្តាក់ទុន និងចាកចេញដើម្បីទទួលបានឳកាសថ្មីៗ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកមានដំណើរទៅដោយរលូន និងជោគជ័យយ៉ាងគាប់ប្រសើរ។ ថ្ងៃនេះលោកអ្នកអាចទទួលបានដំណឹងល្អ ឬមានមនុស្សនាំលាភមកឲ្យពីឆ្ងាយ ប៉ុន្តែក៏ត្រូវគ្រប់គ្រងការឆ្លើយតបរបស់អ្នកផងដែរ។ ចំពោះកិច្ចការងារ សូមលោកអ្នករក្សាគម្រោងការងារឲ្យមានជាប់ជាដរាប និងសូមមានភាពឈ្នាសវៃស្វែងយល់ស្ថានភាពជុំវិញខ្លួន ហើយរកឳកាសដោះស្រាយឲ្យបានរួចរាល់បើទោះបីជាបញ្ហាតូចតាចក្តី។ ក្រៅពីនេះ សូមលោកអ្នកព្យាយាមធ្វើទំនាក់ ទំនងបន្ថែមជាមួយមនុស្សរួមក្រុម។
ចំណាំៈ
ឆ្នាំទាំង៥ រោង ម្សាញ់ មមី ច កុរ រាសីឡើងខ្ពស់ត្រដែត។ ឪកាសសម្រាប់ការងារមានច្រើន ដំណើរបេសកកម្មការងារនឹងទទួលបានភាពរលូន ចំណែកលុយកាក់នឹងកើនឡើងច្រើន។