រដ្ឋាភិបាលចំណាយជិត៨០០លានលើការឧបត្ថម្ភសាច់ប្រាក់ដល់ពលរដ្ឋក្រីក្ររយៈពេលជិត ២ឆ្នាំ (Video Inside)
រាជរដ្ឋាភិបាល បានចំណាយថវិកាអស់ជិត ៨០០លានដុល្លារ លើការឧបត្ថម្ភសាច់ប្រាក់ជូន ដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះអំឡុងពេលជួបវិបត្តិជំងឺកូវីដ-១៩។
តួលេខចំណាយនេះ បានឲ្យដឹងដោយរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា លោក វង សូត ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសង្គមកិច្ចខេត្តបាត់ដំបង នៅថ្ងៃទី៨ ខែកញ្ញា នេះ។ លោករដ្ឋមន្ត្រី វង សូត ថ្លែងថាក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាល បានចំណាយថវិកាអស់ជិត ៨០០លានដុល្លារ លើការឧបត្ថម្ភសាច់ ប្រាក់ជូនដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះអំឡុងពេលជួបវិបត្តិជំងឺកូវីដ-១៩។
លោករដ្ឋមន្ត្រី វង សូត បានបញ្ជាក់បន្តថា ដោយឡែកគិតចាប់តាំងពីខែមិថុនា ឆ្នាំ២០២០ រហូតដល់ខែកញ្ញា ឆ្នាំ២០២២ រាជរដ្ឋាភិបាល បានចំណាយសាច់ប្រាក់ឧបត្ថម្ភជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្នុងរង្វង់៧០ម៉ឺនគ្រួសារ ដែលស្មើនឹង មនុស្សជិត៣លាននាក់។