ពលករ ខ្មែរធ្វើចំណាកស្រុក ទៅប្រទេសថៃកាន់តែកើន ឡើងជាងមុនបន្ទាប់ពីស្ងាត់ ជំងឺកូវីដ – ១៩
ភ្នំពេញ: សន្ទុះពលករខ្មែរដែលចេញទៅធ្វើ ចំណាកស្រុកនៅប្រទេសថៃតាមច្រកសំពៅ លូននិងច្រកឡែមដែលស្ថិតក្នុងខេត្តបាត់ដំបងបានកើនឡើងបន្ទាប់ពីស្ងាត់ជំងឺកូវីដ – ១៩ ។
ជុំវិញបញ្ហានេះមន្ត្រីកម្មវិធីនៃមជ្ឈមណ្ឌលសម្ព័ន្ធ ភាពការងារគឺ លោកឌីថេ ហូយ៉ា បាន ប្រាប់ថាបន្ទាប់ពីស្ងាត់កូវីដនិង បើកច្រកព្រំដែនមកបច្ចុប្បន្ននេះមានពលករខ្មែរច្រើន ដែលធ្វើចំណាកស្រុកទៅប្រទេសថៃពីព្រោះនៅតាមច្រកព្រំដែនពួកគាត់ជួបបញ្ហាខ្វះការ ងារក្នុងស្រុកនិងជំពាក់បំណុលគេ ។
លោកបន្តថាភាគច្រើននៃពលករដែលទៅចំណាកស្រុកនៅ ប្រទេសថៃមានទាំងស្រប ច្បាប់និងមិនស្របច្បាប់ហើយសម្រាប់ពលករដែលស្របច្បាប់គឺពួកគាត់ជាអ្នកធ្វើការ នៅប្រទេសថៃ យូរថែមទាំងមានឯកសារស្រាប់។ ប៉ុន្តែសម្រាប់ពលករដែលមិនស្របច្បាប់ វិញ គឺភាគច្រើនពលករទាំងនោះទៅតាមរយៈបងប្អូនមេខ្យល់ជាដើម ។
មន្ត្រីកម្មវិធីនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងាររូបនេះ បានឲ្យដឹងទៀតថា « បញ្ហា ប្រឈមសព្វថ្ងៃរបស់ពលករនៅថៃរួមមាន៖ ទី ១ ៖ ដំណើរការទទួលបានភាពស្របច្បាប់របស់ ពលករនេះគឺ វាលំបាកណាស់ដោយសារតែពួកគាត់អត់ដឹងថាទៅដំណើរការស្របច្បាប់ នឹងនៅពីណា។ ទី ២ ៖ ពួកគាត់ងាយនឹងចាញ់បោកមេខ្យល់ដែរឧទាហរណ៍ថាគាត់ទៅធ្វើ ការស្រុកថៃគាត់អត់មានឯកសារប៉ុន្តែមាននរណាម្នាក់ទាក់ទងគាត់ធ្វើឯកសារស្រប ច្បាប់ដោយចំណាយចឹងទៅ ។ មួយវិញទៀតពួកគាត់ត្រូវប្រឈមនឹងការ កេងប្រវ័ញ្ច កម្លាំងពលកម្មពីសំណាក់ថៅកែចឹងដែរនៅពេលដែលពួកគាត់ធ្វើការមិន ស្រប ច្បាប់ ងាយ នឹងគេធ្វើបាបគេកេងប្រវ័ញ្ចគ្មានសិទ្ធិ នឹងធ្វើការតវ៉ាជាដើម » ។
សម្រាប់លោកឌីថេហូយ៉ាបញ្ហា ប្រឈមទាំង ៣ ដែលបានលើកឡើងនេះជាបញ្ហា ដែល ពលករខ្មែរកំពុងប្រឈមខ្លាំង នៅក្នុងប្រទេសថៃ ។ លើសពីនេះទៀតនៅប្រទេសថៃ ឱកាសដែលពលករខ្មែរអាចស្វែង រកការងារល្អៗក៏មិនមាន ច្រើនដែរហើយការងារដែល ពួកគាត់រកបានសុទ្ធតែជាការងារដែលលំបាកៗ មិនសូវមានជនជាតិថៃធ្វើការឡើយ ។
សូមបញ្ជាក់ថាមកទល់ពេលនេះពលករកម្ពុជាដែលកំពុងធ្វើការនៅបរទេសមានចំនួន សរុបជាង១លាន៣សែននាក់ ក្នុងនោះ១លាន២ សែននាក់ធ្វើការនៅប្រទេសថៃជាង ៤ ម៉ឺន ៥ ពាន់នាក់នៅប្រទេសកូរ៉េខាងត្បូង២ ម៉ឺន៣ ពាន់នាក់នៅម៉ាឡេស៊ី១ ម៉ឺន១ពាន់ នាក់នៅប្រទេសជប៉ុនជាង ៨ ០០នាក់នៅសិង្ហបុរី ២០០ នាក់នៅហុងកុងនិង៤៣ នាក់ នៅប្រទេសអារ៉ាប៊ីសាអូឌីត ៕
ដោយ: ជា សុខនី