ក្រសួងព័ត៌មាន បើកកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារ និងប្រកាសសមាសភាពបន្ថែមមេធាវីប្រចាំក្រសួងព័ត៌មាន
អត្ថបទដោយ៖
អ៊ិត រ៉ាវុធ
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការនីតិកម្ម នៃក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារ និងប្រកាសសមាសភាពបន្ថែមមេធាវីប្រចាំក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ នាសាលប្រជុំព្រះវិហារ ក្រសួងព័ត៌មាន ។
សមាសភាពបន្ថែមចំនួន ៤រូប ជាសមាជិក-សមាជិកា មេធាវីប្រចាំក្រសួងព័ត៌មាន រួមមាន មេធាវី កៅ សុវណ្ណារ៉ា មេធាវី ហេង សង់មុី មេធាវី អ៊ុក ពិសិដ្ឋ និងមេធាវី ចេង ប៊ុនថេង ។ សរុបរួមមេធាវីប្រចាំក្រសួងព័ត៌មាន ចំនួន ១៣ រូប ហើយមេធាវីដែលបានបង្កើតឡើងប្រចាំក្រសួង ជាជំនួយការក្នុងកិច្ចការងារ សម្របសម្រួលបណ្តឹងពាក់ព័ន្ធផលប្រយោជន៍នានា ស្ថិតក្រោមគណៈកម្មាធិការនីតិកម្ម និងការសម្រេចរបស់រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ៕ ដោយ-រ៉ាវុធ



