លោកស្រី គឹម ញឹប ផ្តល់អំណោយមនុស្សធម៌អនុសាខាកាកបាទ ក្រហម កម្ពុជាខណ្ឌ ដល់ពលរដ្ឋមានជីវភាពខ្វះខាត និងចាស់ជរា ចំនួន ៥០គ្រួសារ រស់នៅក្នុងសង្កាត់ព្រៃស

ភ្នំពេញ៖ លោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទ ក្រហម កម្ពុជាខណ្ឌដង្កោ នាព្រឹកថ្ងៃសុក្រ ១៤កេីត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែ កញ្ញា ឆ្នាំ២០២២ បានចុះសាកសួរ សុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរា ចំនួន ៥០គ្រួសារ រស់នៅក្នុងសង្កាត់ព្រៃស។

នាឱកាសនោះ លោកស្រីប្រធានកិត្តិយសអនុសាខា បាននាំនូវការផ្តាំផ្ញើសាកសួរសុខ ទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ ហើយលោកស្រីបានឲ្យបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ និងជាពិសេសអនុវត្តន៍វិធានការ (៣ការពារនឹង៣កុំ) របស់សម្ដេចតេជោនាយករដ្ឋមន្រ្តី ដេម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។ ក្នុងនោះដែរលោកស្រីក៏បានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នា។

.អំណោយមនុស្សធម៌ក្នុង១គ្រួសារៗទទួលបានៈ អង្ករចំនួន ២៥គីឡូក្រាម , មី ០១កេស ត្រីខ ០១យួរ ទឹកត្រី ០១យួរ ភួយ ០១ ថ្នាំពេទ្យ ០១កញ្ចប់ ម៉ាស ០១ដុំ ថវិកា ២០.០០០រៀល ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner