អភិបាលខណ្ឌចំការមន ដឹកនាំកម្លាំងចុះត្រួតពិនិត្យការឈូសឆាយនៅផ្លូវលេខ១០៥ និងស្ដារអាងស្ដុបទឹកបឹងត្របែក

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ បានចុះត្រួតពិនិត្យការឈូសឆាយផ្លូវ នៅផ្លូវលេខ១០៥ ចាប់ពីផ្លូវលេខ៤៨៨ រហូតដល់ផ្លូវលេខ៥០៨ និងបានបន្តចុះត្រួតពិនិត្យការស្ដារអាងស្ដុបទឹកបឹងត្របែក ដែលស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌ, លោកប្រធានការិយាល័យសាធារណការខណ្ឌ, លោកចៅសង្កាត់ផ្សារដើមថ្កូវ និងមន្ត្រីពាក់ព័ន្ធ ៕

ដោយ ៖ ភារ៉ា និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner