ប្រជាជនអាមេរិកគោរពដល់អ្នកបានបាត់បង់ជីវិត នៅក្នុងការវាយប្រហារភេរវកម្ម ២១ឆ្នាំមុន
អាមេរិក៖ប្រជាជននៅសហរដ្ឋអាមេរិកបានគោរពដល់អាយុ ជីវិត ដែល បានបាត់បង់នៅក្នុងការវាយប្រហារភេរវកម្ម ១១ កញ្ញា ដែល ក្នុងនោះ មនុស្សប្រហែល ៣ ០០០ នាក់ត្រូវបានសម្លាប់ ក្នុងការណ៍ ២១ឆ្នាំមុន នាពេលនោះ។
សាច់ញាតិជនរងគ្រោះបានទៅទស្សនាអតីតមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកនៅទីក្រុងញូវយ៉ក កាលពីថ្ងៃអាទិត្យដែលជាខួប លើក ទី ២១នៃការវាយប្រហារ។
ពួកគេជាច្រើននាក់បានដាក់ ផ្កា និង ប៉ះ ឈ្មោះ មនុស្សជាទី ស្រឡាញ់ របស់ ពួកគេ ដែល ចារឹក លើ អនុស្សាវរីយ៍។
អ្នកចូលរួមនៃពិធីរំលឹកនៅអតីតទីតាំង មជ្ឈមណ្ឌពាណិជ្ជកម្មពិភព លោក ឬ WTC នោះ ត្រូវបានសង្កេតឃើញថា មានសភាពស្រពាប់ ស្រពោន។
ភេរវករបានប្លន់យន្តហោះដឹកអ្នកដំណើរបួនគ្រឿង នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១។ យន្តហោះពីរគ្រឿងបានហោះចូលទៅក្នុង អគារភ្លោះ WTC និងមួយទៀតចូលទៅក្នុងមន្ទីរប៉ង់តាហ្គោន ក្នុងទីក្រុង Arlington រដ្ឋ Virginia ។ យន្តហោះផ្សេងទៀតបានធ្លាក់នៅវាលស្រែក្បែរទីក្រុង Shanksville រដ្ឋ Pennsylvania ។
បុរសម្នាក់ដែលបានបន់ស្រន់នៅជិតកន្លែងប្រារព្ធពិធី បាននិយាយថាគាត់បាន បាត់ បង់មិត្តភ័ក្តិមួយចំនួនក្នុង ការវាយប្រហារនេះហើយ វាសំខាន់ណាស់ក្នុងការរក្សាការចង ចាំនៃការវាយប្រហារ នេះឱ្យនៅមានជីវិត។ លោកបានបន្ថែមថាលោកមានការភ័យ ខ្លាច ថា ប្រវត្តិសាស្ត្រអាចនឹងកើតឡើងវិញប្រសិនបើមនុស្សភ្លេចការចងចាំ៕
ប្រភពពី NHK, ប្រែសម្រួល៖ សារ៉ាត



