សមត្ថកិច្ចជំនាញ ឃាត់ខ្លួនស្រ្តីម្នាក់ ជាម្ចាស់ក្រុមហ៊ុន Darling Skin Care Co.,Ltd ពាក់ព័ន្ធនឹងបទល្មើស បរិហារកេរ្ដិ៍ និងញុះញង់
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញ ព្រហ្មទណ្ឌ រាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ បានធ្វើការឃាត់ខ្លួនស្ដ្រីសង្ស័យម្នាក់ ដែលជាថៅកែ និងជាម្ចាស់ នៃក្រុមហ៊ុនលក់ផលិតឡេ ល្បីឈ្មោះម្នាក់ ដោយជាប់ពាក់ព័ន្ធនឹងបទល្មើស បរិហារកេរ្ដិ៍ និងការញុះញង់ អោយមានការរើសអើង។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យម្នាក់ ខាងលើមានឈ្មោះ ម៉ៅ លឹមហ៊ន់ ភេទស្រី មានមុខរបរ ជាម្ចាស់ និងជាអគ្គនាយិកា នៃក្រុមហ៊ុន Darling Skin Care Co.,Ltd ស្នាក់នៅផ្ទះលេខ២ អូបេអឹមអូហ្សិត ៦៦.e.២០ នៅផ្លូវលេខ១៣៨Z សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ជនសង្ស័យខាងលើនេះ ត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការចាប់ឃាត់ខ្លួន តាមដីការបស់តុលាការ ក្រោមការចោទប្រកាន់ពីបទ: បរិហាបង្កាច់កេរ្តិ៍ជាសាធារណៈ និងញុះញ៉ុងឱ្យមានការរើសអើង។ សូមជម្រប់ថា ទាក់ទងទៅហ្នឹង ករណីខាងលើនេះ ជនសង្ស័យ នៅមិនអាចទាក់ទងបាន ដើម្បីសុំធ្វើការស្រាយបំភ្លឺបាននៅឡើយនោះទេ៕ ដោយ៖ ឆៃហួត និងប៊ុនធី
