មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៥ ធ្វើឡើងក្នុងខេត្តពោធ៍សាត់ កំពុងប្រឈមនឹងការកង្វះថវិកាក្នុងការរៀបចំកម្មវិធី

ភ្នំពេញ៖មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៥ ឆ្នាំ២០២២នេះ នឹង ប្រារព្ធ ធ្វើក្នុងខេត្តពោធិ៍សាត់ ដែលគ្រោងរៀបចំនៅទីរួមខេត្ត ពោធិ៍សាត់ ក្នុងបរិវេណនៃវិទ្យាល័យពោធិ៍សាត់ មានចំនួនបីថ្ងៃ គឺថ្ងៃទី២១-២២-២៣ ខែតុលា ឆ្នាំ២០២២ ដោយត្រៀមកម្មវិធី បង្ហាញ កំណាព្យ អក្សរសិល្ប៍ ជំនួបអ្នកនិពន្ធជាមួយសិល្បករចាស់ៗ និងអ្នករបាំប្រចាំតំបន់។ ប៉ុន្តែដោយសារតែខ្វះថវិកា កម្មវិធីរៀបចំ ខាងមុខ នឹងត្រូវកាត់បន្ថយសកម្មភាពខ្លះ។ នេះបើតាមលោក ឃុត សុឃឿន នាយកគ្រប់គ្រងនៃមហោស្រពអក្សរសិល្ប៍ខ្មែរ នៅថ្ងៃអង្គារ ទី១៣ ខែកញ្ញាឆ្នាំ២០២២នេះ។

ដោយសារតែកង្វះថវិកា លោក ឃុត សុឃឿន បានអំពាវនាវដល់ មហាជន និងវិស័យឯកជន ដែលស្រលាញ់អក្សរសិល្ប៍ សូមជួយ បរិច្ចាគថវិកាទៅតាមលទ្ធភាព ដើម្បីឲ្យការប្រារព្វមហោស្រព អក្សរសិល្ប៍ ខ្មែរលើកទី៥នេះ អាចដំណើរការទៅបានតាមផែនការ ពេញលេញ។

លោកនាយកគ្រប់គ្រងនៃមហោស្រពអក្សរសិល្ប៍ខ្មែរ បានប្រាប់ថា កន្លងមកការកម្មវិធីមហាស្រពអក្សរសិស្បិ៍បានរៀបចំឡើងនៅខេត្តមួយចំនួនដូចជា៖ ខេត្តសៀមរាប បាត់ដំបង ភ្នំពេញ។ ប៉ុន្តែមហាស្រព បានរៀបចំធ្វើតាមអនឡាន នៅឆ្នាំ២០២១ ដោយសារជំងឺ កូវីដ-១៩។

ដោយឡែកនៅឆ្នាំ២០២២នេះ មហោស្រពអក្សរសិល្ប៍ខ្មែរ ដែល រៀបចំធ្វើនៅខេត្តពោធិ៍សាត់ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «ការពាំនាំចម្លងបន្តវេនអក្សរសិល្ប៍» ។ក្នុងនោះ មហោស្រព គ្រោងរៀបចំកម្មវិធីជាច្រើនដូចជា កម្មវិធីពិភាក្សា កម្មវិធីផ្នែកនិពន្ធ កម្មវិធីប្រឡងជ្រើសរើសស្នាដៃអក្សរសិល្ប៍ កម្មវិធីសម្ដែងរបាំ និងពិព័រណ៌សៀវភៅ និងពិព័រណ៌មរតអក្សរសិល្ប៍ជាដើម។

លោកថា៖ «មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៥នេះ ជួបឧបសគ្គ ដែល សំខាន់ជាងគេ គឺការស្វែងរកថវិកា ពីព្រោះអីយើងផ្ដើមមាន ថវិកា តិចតួចនូវឡើយទេ ហើយប្រសិនជាលុយអត់គ្រប់ទេ ប្រហែល ជាត្រូវកាត់សកម្មភាពណាមួយចំនួនចេញ ដើម្បីអាចធ្វើមហោស្រព នេះបាន»។

បើតាមលោក ឃុត សុឃឿន ដោយសារកម្មវិធីនេះត្រូវធ្វើនៅខេត្ត ទើបមានការចំណាយច្រើន។ ដូច្នេះ លោកអំពាវនាវឲ្យសប្បុរសជន ចូលរួមបរិច្ចាគថវិកា ដើម្បីអោយមហោស្រពនេះដំណើរការ បាន ពេញលេញ។ មហាជនដែលចង់ចូលរួមជួយមហោស្រព អក្សរសិល្ប៍ ខ្មែរ អាចបរិច្ចាគបាន តាមរយៈគណនីធនាគារ ABA: 004 212 177 KHUT SOKHOEUN AND MENG VOUCHNAY AND SOUN MARYNA៕
ដោយ៖ជា សុខនី

ads banner