សមត្ថកិច្ចឃាត់ខ្លួន ជនពាក់ព័ន្ធចំនួន ២៣នាក់ ក្នុងការបង្ក្រាបបទល្មើស គ្រឿងញៀន ចំនួន ១៤ករណី ទូទាំងប្រទេស នៅថ្ងៃទី១២ ខែកញ្ញា ម្សិលមិញ

ភ្នំពេញ ៖ សូមនិយាយថាទេចំពោះ គ្រឿងញៀន គ្រឿងញៀនបំផ្លាញអនាគតអ្នកនិងក្រុមគ្រួសារអ្នក.! ជនសង្ស័យ ចំនួន ២៣ នាក់ ( ស្រី ១ នាក់ ) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាទបទល្មើស គ្រឿងញៀន ចំនួន ១៤ ករណីនៅទូទាំងប្រទេស កាលពីថ្ងៃ ទី ១២ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញ នេះ ។

ក្នុងចំណោមជនសង្ស័យទាំងចំនួន២៧ នាក់រួមមាន ៖ ជួញដូរ៩ ករណីឃាត់១៤ នាក់( ស្រី ១ នាក់ ) ដឹកជញ្ជូនរក្សាទុក ៣ករណីឃាត់ ៧នាក់ ( ស្រី ០ នាក់ ) ប្រើប្រាស់ ២ករណីឃាត់ ២ នាក់ ។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃ ទី ១២ ខែកញ្ញានេះរួមមាន ៖ មេតំហ្វេតាមីន (Ice) ស្មើរ ២៩,៤៥ ក្រាមនិង ១ កញ្ចប់តូច ។

ជាលទ្ធផលខាងលើវិញមាន១០ អង្គភាពបានចូលរួមបង្ក្រាប ៖ នគរបាល ៖ ៧ អង្គភាព ១ / បាត់ដំបង ៖ ប្រើប្រាស់ ១ករណីឃាត់ ១នាក់ ។ ២ / កំពង់ចាម ៖ ជួញដូរ ១ ករណី ឃាត់ ២ នាក់ចាប់យក Ice ៣,៩៧ ក្រាម ។ ៣ / កណ្តាល ៖ ជួញដូរ ២ករណីឃាត់៣ នាក់រក្សាទុក ១ ករណីឃាត់ ២ នាក់និងអនុវត្តន៍ដីកា ១ ករណីចាប់ ១ នាក់ចាប់យកIce ១៧,៩២ ក្រាម ។ ៤ / រាជធានីភ្នំពេញ ៖ រក្សាទុក ២ករណីឃាត់ ៥នាក់ប្រើប្រាស់ ១ ករណីឃាត់ ១ នាក់ចាប់ យក Ice ០,២៥ ក្រាម ។ ៥ / រតនគិរី ៖ ជួញដូរ ១ ករណីឃាត់ ១ នាក់ស្រី ១ នាក់ចាប់យក Ice ១,៨៧ ក្រាម ។ ៦ / ស្វាយរៀង ៖ ជួញដូរ ១ករណីឃាត់ ១ នាក់ចាប់យក Ice ១ កញ្ចប់តូច ។ ៧ / ត្បូងឃ្មុំ ៖ អនុវត្តន៍ដីកា ១ ករណីចាប់ ១នាក់ ។ កងរាជអាវុធហត្ថ ៖ ៣ អង្គភាព ១ / មណ្ឌល គី រី ៖ ជួញដូរ ១ករណីឃាត់ ៣ នាក់ចាប់យក Ice ០,៧៥ ក្រាម ។ ២ / តាកែវ ៖ ជួញដូរ ១ ករណីឃាត់ ១ នាក់ចាប់យក Ice ២,៥៣ក្រាម ។ ៣ / ព្រះ សីហនុ ៖ ជួញដូរ ២ ករណីឃាត់៣ នាក់ចាប់យក Ice ២,១៦ ក្រាម ៕ ដោយ៖ ឆៃហួត និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner