ប្រទេសថៃ អនុម័ត ការបន្តកាត់ពន្ធប្រេង ឧបត្ថម្ភធនថាមថាមពល បន្ថែម និង ដំឡើង ប្រាក់ ឈ្នួល

បាងកក៖ គណៈរដ្ឋមន្ត្រីថៃកាលពីថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានយល់ព្រមបន្តការកាត់ពន្ធប្រេងម៉ាស៊ូត និងការ ឧបត្ថម្ភធន ថាមពល ក៏ដូចជាការដំឡើងប្រាក់ឈ្នួលអប្បបរមា ដើម្បីជួយកាត់បន្ថយផលប៉ះពាល់នៃតម្លៃថាមពលខ្ពស់ និងតម្លៃរស់នៅជាមួយនឹងអតិផរណាដែលឡើងដល់កម្រិតខ្ពស់មិនដែរមាន ក្នុងរយៈពេល ១៤ ឆ្នាំ។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Anucha Burapachaisri បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ការកាត់បន្ថយ ពន្ធលើប្រេង ម៉ាស៊ូតចំនួន ៥ បាត (0.1379 ដុល្លារអាមេរិក) ក្នុងមួយលីត្រ នឹងត្រូវបន្តរយៈពេលពីរខែដល់ថ្ងៃទី ២០ ខែវិច្ឆិកា។

លោកបន្តថា ការឧបត្ថម្ភធនថាមពលដែលមានតម្លៃ ៩.១ពាន់ លានបាតនឹងត្រូវបានផ្តល់ជូនរហូតដល់ដំណាច់ឆ្នាំ ២០២២ ដោយបន្ថែមការឧបត្ថម្ភធនឧស្ម័នចម្អិនអាហារចំនួន ៣០០ លានបាតនឹងត្រូវបានផ្តល់ជូននៅចន្លោះខែតុលាដល់ខែធ្នូ។

លោកបាននិយាយទៀតថា រាជរដ្ឋាភិបាលក៏បានអនុម័តការ ដំឡើងប្រាក់ឈ្នួលអប្បបរមាចាប់ពីថ្ងៃទី ១ ខែតុលា។ ការដំឡើងប្រាក់ឈ្នួលជាមធ្យម ៥ ភាគរយគឺជាលើកដំបូងក្នុង រយៈពេលជាងពីរ ឆ្នាំ៕
ប្រភពពី CNA, ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner