សម្តេចតេជោ ហ៊ុន សែន ជំរុញអោយអាស៊ានពិចារណាលើ កិច្ចព្រមព្រៀង បៃតងអាស៊ាន ដើម្បីអោយ អាស៊ានបៃតងបន្តិចម្តងៗ

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យអាស៊ាន ពិចារណាលើគំនិតផ្តួចផ្តើមបង្កើតក្របខ័ណ្ឌកិច្ចព្រមព្រៀងបៃតង អាស៊ាន (ASEAN Green Deal) និង ជឿជាក់ថា កិច្ចព្រមព្រៀងបៃតងអាស៊ាន​នេះ នឹងអនុញ្ញាតឲ្យតំបន់ របស់យើង អាចប្រែក្លាយខ្លួនបន្តិចម្តងៗ ឆ្ពោះទៅកាន់អនាគតបៃតង ដែលមានចីរភាព ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ភាពធន់រឹងមាំ និងភាពប្រកួតប្រជែងក្នុងផ្នែកសេដ្ឋកិច្ច។ ការថ្លែងនេះនៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រី សេដ្ឋកិច្ចអាស៊ានលើកទី ៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នាព្រឹកថ្ងៃទី ១៤ ខែកញ្ញានេះ នៅខេត្តសៀមរាប សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ បានបង្ហាញថាអាស៊ាន គួរពិចារណាលើគំនិតផ្តួចផ្តើម បង្កើតក្របខ័ណ្ឌកិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal)។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner