ឈុត សេរីវ៉ាន់ថង ប៉ះ រិន ដេវីត នឹងកក្រើកសង្វៀនកម្មវិធីដណ្ដើមខ្សែក្រវាត់ ទម្ងន់ ៦០គីឡូក្រាម

អត្ថបទដោយ៖
ជាវ ចន្ធូ

គូដែលអ្នកគាំទ្រគុនខ្មែរចង់ឃើញប៉ះគ្នា ដែលកន្លងមកពុំធ្លាប់ជួបគ្នាសោះ រវាងកីឡាករ ឈុត សេរីវ៉ាន់ថង និងកីឡាករជើងខ្លាំង រិន ដេវីត ឥឡូវនេះ បានឡើងប៉ះគ្នាជាលើកដំបូង នៅថ្ងៃអាទិត្យទី១៨នេះ កម្មវិធីដណ្ដើមខ្សែក្រវាត់ TV5 ទម្ងន់ ៦០គីឡូក្រាម នៃដំណើរឆ្ពោះទៅដណ្ដើមខ្សែក្រវ៉ាត់សម្ដេចពិជ័យ ។ ដូចទៅនិងអ្នកស្នេហាវិស័យប្រដាល់ដឹងស្រាប់ហើយពីកេរ្តិ៍ឈ្មោះរវាងអ្នកទាំងពីរខាងលើ ពោលក្បាច់ស្នៀត ភាពវៃឆ្លាត សមិទ្ធផល ដែលឈ្នះកន្លងមកធ្វើឲ្យពួកគេមានភាពល្បីល្បាញរន្ទឺក្នុងប្រដាល់គុនខ្មែរ។ ចំណុចទាំងនេះហើយដែលធ្វើឲ្យអ្នកគាំទ្រចង់ឃើញការប៉ះគ្នានៅថ្ងៃណាមួយឥលូវបានដូចបំណងហើយថ្ងៃអាទិត្យនេះ។
ក្នុងជំនួបប៉ះគ្នាលើកដំបូងនេះ កីឡាករ ឈុត សេរីវណ្ណថង បានលើកឡើងពីសមត្ថភាព រិន ដេវីត ដែរថា ជាអ្នកប្រដាល់វ័យក្មេង មានភាពវៃឆ្លាត ក៏ជាកីឡាករវៃក្បាច់មួយរូបផង។ ការប៉ះជាមួយ រិន ដេវីត នេះក៏ជាឧបសគ្គសម្រាប់ខ្លួនផងដែរក្នុងយុទ្ធនាការដណ្ដើមខ្សែក្រវាត់ TV5 ។ យ៉ាងណាខ្លួននឹងខំប្រឹងប្រែងទាំងការហ្វឹកហាត់ និងពេលឡើងប្រកួតដើម្បីប្រជែង៣ពិន្ទុថ្ងៃបើកឆាកដំបូងនេះ។ សម្រាប់សប្តាហ៍ទី១នេះ ចាប់ផ្ដើមសប្ដាហ៍ទី១ របស់ខ្លួននៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ឈិត សេរីវណ្ណថង ប៉ះ រិន ដេវីត សៀវ ង៉ុយ ប៉ះ ឡុង ជិន។
ខ្សែក្រវាត់ទម្ងន់ ៦០គីឡូក្រាមនេះគឺនឹងចំណាយពេល ១០សប្ដាហ៍ក្នុងការប្រកួតប្រជែងតាំងពីវគ្គសន្សំពិន្ទុក្នុងពូលរហូតដល់វគ្គផ្ដាច់ព្រ័ត្រ។ ចំពោះបេក្ខភាពមាន ៨រូបចែកចេញជាពីរ គឺពូល A ពូលB។
កីឡាករទាំងពីរពូលតម្រូវឲ្យប្រកួតវិលជុំសន្សំពិន្ទុក្នុងពូលរៀងៗខ្លួនបន្ទាប់មកអ្នកជាប់លេខ ១-២ បានឡើងទៅវគ្គខ្វែង (ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ)។ ដោយលេខ១ ពូល A ប៉ះលេខ២ ពូល B ចំណែកលេខ២ ពូល A ប៉ះលេខ១ ពូល B អ្នកឈ្នះឡើងទៅវគ្គផ្ដាច់ព្រ័ត្រតែម្ដង។ បេក្ខភាពទាំង២ពូលរួមមាន ពូល A (ឈិត សេរីវណ្ណថង រិន ដេវីត សៀវ ង៉ុយ ឡុង ជិន) ពូល B (ឃីម បូរ៉ា ទូច ដេវីត សូត្រ វាសនា គង់ ហូវ)។ ចំពោះរង្វាន់សម្រាប់ជយលាភីវិញគឺ អ្នកឈ្នះលេខ១ បានខ្សែក្រវាត់១គ្រឿង បានផ្ទះវិឡាភ្លោះ អ្នកលេខ២ បានដីឡូដ៍ទំហំ 10×20 ចំណែក លេខ ៣-៤ ទទួលបានដីឡូដ៍ 5×20 ដូចគ្នា។ បន្ថែមពីនេះក៏មានជាការលើកទឺកចិត្តឲ្យទៅលេងហូបចុកស្នាក់នៅឯភូមិឋានសំណាង រយៈពេល ២ឆ្នាំផងដែរសម្រាប់កីឡាករជាបេក្ខភាព ៨រូបមិនគិតថ្លៃរ។៕អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner