សម្តេចតេជោស្នើនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោកជួយកម្ពុជា ក្នុងការចុះបញ្ជីដំណាំ ភូមិសាស្ត្រ (Video Inside)

សម្តេចនាយករដ្ឋមន្រ្តី បានស្នើនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោកជួយដល់កម្ពុជា ក្នុងការចុះបញ្ជីដំណាំភូមិសាស្ត្ររបស់កម្ពុជា។ ការស្នើនេះបានធ្វើឡើងឱកាសដែល សម្ដេចតេ ជោ ហ៊ុនសែន បានអនុញាតឱ្យនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក លោក ដារ៉េន តាំង Daren Tang ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃ ទី១៦ ខែកញ្ញា ឆ្នាំ២០២២។

លោក Daren Tang បានគោរពជម្រាបជូនសម្ដេចតេជោបន្ថែមថា អង្គការកម្មសិទ្ធិបញ្ញា ពិភពលោក កាលពីដើមឡើយ គឺជាអង្គការបច្ចេកទេស ប៉ុន្តែនាពេលនេះ អង្គការនេះ កំពុងប្រែក្លាយខ្លួនទៅជាអង្គការអភិវឌ្ឍន៍ គាំទ្រគម្រោងការអភិវឌ្ឍរបស់ប្រទេសដែលកំពុង អភិវឌ្ឍន៍ ហើយដំណើរទស្សនកិច្ចរបស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅពេលនេះ គឺដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផង និងដើម្បីស្វែងយល់ និងស្វែងរក វិធីជួយគាំទ្រដល់ កម្ពុជាផង ។

សម្ដេចតេជោ ហ៊ុនសែន បានលើកបញ្ជាក់ការកត់សម្គាល់ ប្រាប់ទៅនាយកអង្គការកម្មសិទ្ធិ បញ្ញាពិភពលោកថាពាណិជ្ជកម្មរវាងប្រទេសនៅក្នុងតំបន់ មានការកើនឡើងនៅក្នុង អំឡុងពេលមានកូវីដ19 ដែលនោះសបញ្ជាក់ឲ្យឃើញថាការធ្វើពាណិជ្ជកម្មសេរី AFTA បានចាប់ ផ្ដើមដំណើរការសកម្មដដែលបើទោះបីមានជំងឺកូវីដ19។ សម្តេចបានថ្លែងថា ពាណិជ្ជកម្មរវាង កម្ពុជា-វៀតណាម, កម្ពុជា-ថៃ និងកម្ពុជា-ឡាវ មានការកើនឡើងគួរឲ្យកត់សម្គាល់។

លោក Daren Tangបានជម្រាបជូនសម្ដេចតេជោថា លោកបានមកកម្ពុជាជាច្រើនដងហើយ ហើយសព្វដងដែលលោកបានមកដល់កម្ពុជា គឺឃើញកម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់ រហ័ស។

ads banner