គម្រោងសាងសង់អាកាសយានដ្ឋានខេត្តមណ្ឌលគិរីជាប់គាំង (Video Inside)

គម្រោងសាងសង់អាកាសយានដ្ឋានខេត្តមណ្ឌលគិរី តម្លៃជាង៨០លានដុល្លារ បានជាប់គាំង មិនអាចសាងសង់បាន សម្រេចឡើយដោយសារតែក្រុមហ៊ុនបណ្តាក់ទុនបានក្ស័យធន ក្នុងពេលដែលពិភពលោក បានរងនឹងវិបត្តិជម្ងឺកូវីដ១៩។ មន្ត្រីនាំពាក្យលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សិរីវុត្ថា ក្នុងសន្និសីទកាសែតថ្ងៃទី១៦កញ្ញាបានថ្លែងបញ្ជាក់យ៉ាងនេះ។ (សម្លេង ស៊ិន ចាន់វុត្ថា)

ខេត្តមណ្ឌលគិរីត្រូវបានគេចាត់ទុកជាប៉ូលសេដ្ឋកិច្ចទី៤ បន្ទាប់ពីរាជធានីភ្នំពេញ, ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ ខេត្តនេះ គឺជាខេត្តមួយក្នុងគម្រោងតំបន់អភិវឌ្ឍន៍ត្រីកោណ ដែលជាចក្ខុវិស័យរបស់អាស៊ាន ក្នុងចំណោមខេត្ត១៣ នៃប្រទេសកម្ពុជាវៀតណាម និងឡាវ ក្នុងអនាគតការធ្វើសមាហរណកម្មសេដ្ឋកិច្ច រួមជាមួយគ្នា។

ads banner