ក្រសួងសុខាភិបាលរកឃើញឆ្លងកូវីដថ្មី ៧នាក់ (Video Inside)

តួលេខឆ្លងកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោង កន្លងមកនេះមានកើនឡើងចំនួន ១ករណី បើប្រៀបធៀបនឹងម្សិលមិញ។ តួលេខឆ្លង ២៤ម៉ោងកន្លងមកនេះ មានចំនួន ៧នាក់ ដែលសុទ្ធ ជាករណីឆ្លងនៅក្នុងសហគមន៍ទាំងអស់។ កម្ពុជាក្នុងរយៈពេល ៨០ថ្ងៃ ដែលបានរកឃើញ ការឆ្លងសាជាថ្មីនេះ មានអ្នកឆ្លងសរុបចំនួន ១ពាន់ ៣៥២នាក់ ហើយ ។

កម្ពុជាបានឈានដល់ការចាក់វ៉ាក់សាំងដូសទី៥ហើយ ប៉ុន្តែក៏នៅមានពលរដ្ឋខ្លះនៅបន្ត ចាក់វ៉ាក់សាំងដូសមូលដ្ឋាន, ដូសទី៣ និងដូសទី៤ ផងដែរ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសគិតត្រឹមថ្ងៃ១៦ កញ្ញា បានកើនដល់ចំនួន ១៥លាន ១៨ម៉ឺន ៥ពាន់ ៨៥៨នាក់ ដែលស្មើនឹង ៩៤,៩១ភាគរយ ។

ads banner