បេីកម៉ូតូបុកម៉ូតូពេញទំហឹង៖ស្លាប់ម្នាក់ និងរបួសធ្ងន់ពីរនាក់
ភ្នំពេញ ៖បុរសម្នាក់បើកបរម៉ូតូក្នុងល្បឿនលឿនដោយខ្វះការប្រុង ប្រយ័ត្ន បានជ្រុលទៅបុកម៉ូតូរបស់សម្ថកិច្ចមួយគ្រឿងផ្សេងទៀត ពេញ ទំហឹងបណ្ដាលឱ្យបាត់បង់ជីវិតម្នាក់នៅនឹងកន្លែងកើតហេតុ និង ពីរនាក់ផ្សេងបានរងរបួសធ្ងន់។ ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង១រសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅតាម បណ្ដោយផ្លូវបេតុង នៅភូមិគោករការ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ
សមត្ថកិច្ចបានឱ្យដឹងថា សពឈ្មោះ ម៉ាប់ ញឹប អាយុ ២៥ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន មានស្រុកកំណើតនៅក្នុងភូមិស្វាយចេក សង្កាត់ គោករការ ខណ្ឌព្រែកព្នៅ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេបានឃើញ ម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1JQ-3757 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរជាមួយម្នាក់ទៀត ដោយ ធ្វើដំណើរទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន។មកដល់ត្រង់ ចំណុចកើតហេតុ បានវ៉ាជែងនឹងម៉ូតូមួយគ្រឿងទៀត ក៏ស្រាប់តែ ជ្រុលទៅបុកនឹងម៉ូតូ CRF ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1JG -7897 បើកបរដោយបុរសម្នាក់ ដែលជាសមត្ថកិច្ចទើបតែចេញពី កន្លែងគោលដៅបណ្តាលឱ្យបុរសម្នាក់ជាអ្នកបើក ម៉ូតូសេ១២៥ បាន ស្លាប់ភ្លាមៗនៅនឹង កន្លែងកើតហេតុ និងម្នាក់ ទៀត ដែលរួម ដំណើរ រង របួសធ្ងន់។ ចំណែកឯភាគីម្ខាងទៀត ជាសមត្ថកិច្ចបានរង របួសធ្ងន់ត្រូវបានដឹកបញ្ជូនយកទៅសង្រ្គោះភ្លាមៗ ៕
ដោយ៖ ឆៃហួត