កម្ពុជាគ្រោងរៀបចំទិវាទេសចរណ៍ពិភពលោក នៅថ្ងៃទី៣ ខែតុលា ជាមួយក្តីរំពឹងថា នឹងអាចទទួលបានទេសចររហូតដល់ពីរលាននាក់ នៅដំណាច់ឆ្នាំនេះ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖កម្ពុជាគ្រោងរៀបចំទិវាទេសចរណ៍ពិភពលោក នៅថ្ងៃទី៣ ខែតុលាខាងមុខ ដើម្បីបង្ហាញសក្ដានុពលនានាទាក់ទាញភ្ញៀវ ទេសចរ មកកម្សាន្ត ព្រមទាំងរៀបវេទិកាពិភាក្សាផ្លាស់ប្ដូរយោល់ ដើម្បី អភិវឌ្ឍន៍វិស័យទេសចរណ៍ផង។

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ដាក់ក្ដីរំពឹងថាចំនួនទេសចរណ៍អន្តរជាតិដែលចូលមកកម្សាន្តនៅកម្ពុជានឹងកើនឡើងជាបន្តបន្ទាប់រហូតដល់១លាន៥សែននាក់នៅបំណាច់ឆ្នាំ២០២២នេះ។

អ្នកនាំពាក្យ ក្រសួងទេសចរណ៍ ឯកឧត្តម តុប សុភក្តិ ឱ្យដឹងថា បន្ទាប់ ពីស្ថានភាពរីករាលដាលនៃជំងឺកូវីដ១៩បានធូរស្បើយ ជា ហេតុនាំឱ្យ ចំនួនភ្ញៀវទេសចរអន្តរជាតិដែលមកកម្សាន្តនៅកម្ពុជា មានសន្ទុះ កើន ឡើងវិញ។

លោកបានលើកឡើងថា ៖ «តាំងពីការប្រកាសបើកប្រទេស ឡើងវិញ នៅឆ្នាំ ២០២១ មកប្រទេសយើងមានភ្ញៀវទេសចរ អន្តរជាតិកើន ឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសាររាជរដ្ឋាភិបាលយើងមានការ សម្របសម្រួលយ៉ាងខ្លាំងចំពោះភ្ញៀវដែលចូលមក។ ចំពោះអ្នក ដែលបានចាក់វ៉ាក់សាំងរួច មិនចាំបាច់ធ្វើតេសរកកូវីដ ១៩ តេស្ត PCR នោះឡើយ»។
លោកបន្ថែមថា រាជរដ្ឋាភិបាលមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ចំពោះវិស័យទេសចរណ៍ដោយបានជួយជ្រោមជ្រែងវិស័យនេះ ជាច្រើនតាំងពីការលើកលែងពន្ធក្ដី ទាំងប្រាក់ឧបត្ថម្ភគោល នយោបាយ ការបណ្ដុះបណ្ដាលជំនាញនានា និងការផ្ដល់ប្រាក់ ឧបត្ថមជូនកម្មករនិយោជិតដែលធ្វើការងារលើវិស័យទេសចរណ៍ ។

លោកបញ្ជាក់ថា៖ «ភ្ញៀវទេសចរ អន្តរជាតិមិនទាន់មានសន្ទុះខ្លាំង នោះទេ។ ក្នុងវិស័យទេសចរណ៍អន្តរជាតិមាន លក្ខណៈជា ទម្រង់ អក្សរ យូ(U )ដែលចំណាយពេលវេលារហូតទៅដល់ ២០២៦ ។ ៨ ខែឆ្នាំ ២០២២នេះ យើងទទួលបានភ្ញៀវទេសចរណ៍ ជិត១លាននាក់ ។ ដូច្នេះពេញមួយឆ្នាំ ២០២២នេះយើងអាចទទួលភ្ញៀវទេសចរ ប្រមាណមួយលានកន្លះឯណោះ» ។

ទោះជាយ៉ាងណាក្ដី បុគ្គលិកផ្នែកទទួលភ្ញៀវនៃសណ្ឋាគារសាន់នី ស្ថិតនៅខេត្តកំពត ដែលសុំមិនបញ្ជេញឈ្មោះ ឱ្យដឹងថា ភ្ញៀវទេសចរ អន្តរជាតិមកកាន់ខេត្តនេះមិនសូវសម្បូរឡើយ ដោយភាគច្រើនជា ភ្ញៀវ ទេសចរ ជាតិប៉ុណ្ណោះ។ លោកថា កន្លងទៅក្រសួងទេសចរណ៍ បានជួយជ្រោមជ្រែងការងារមួយចំនួនដែរ ។ប៉ុន្តែមិនទាន់គ្រប់គ្រាន់ នៅឡើយ។
បុគ្គលិកសណ្ឋាគារសាន់នី៖ «អាជ្ញាធរនិង ក្រសួងទេសចរណ៍តិចតួច ប៉ុណ្ណោះបង ដូចជាបណ្ដុះបណ្ដាលអីហ្នឹង បានមួយវគ្គដែរប៉ុណ្ណោះ ពេញមួយរដូវកូវីដនេះ»។

មគ្គុទេ្ទសក៍ទេសចរ ប្រចាំខេត្តសៀមរាប កញ្ញា តាំង លីអ័រ ឱ្យដឹងថា ភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនានៅខេត្តសៀមរាបមានកំណើនច្រើនក្នុងរយៈពេលបីខែចុងក្រោយនេះ។

កញ្ញាតាំង លីអ័រ ៖«ខ្ញុំមើលវិស័យនេះទាំងមូល ឃើញថាមានភាព ល្អច្រើនបើធៀបនឹងពេលមុន។ សម្រាប់ខ្ញុំបានទទួលភ្ញៀវកក់ច្រើន មានបារាំង អ៊ីតាលី និងអាមេរិក ពួកគេកក់ខ្ញុំចាប់ពីខែតុលានេះ ដល់ខែឧសភាឆ្នាំក្រោយឯណោះអ៊ីចឹងខ្ញុំមានការងារធ្វើជាប់រហូត»។
កញ្ញាបន្តថា វិស័យទេសចរណ៍កម្ពុជា ពិសេសទេសចរណ៍នៅខេត្ត សៀមរាប នឹងកាន់តែមានប្រជាប្រិយព្រោះតែគោល នយោបាយថ្មីៗ មួយចំនួនដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល។

កញ្ញាលីអ័រ បន្ថែម៖ «សព្វថ្ងៃសៀមរាបយើងមានរបស់អួតគេច្រើន យើងមានផ្លូវស្អាតៗ ទីកន្លែងល្អៗជាងមុន ពិសេសគឺមានការបញ្ចុះ តម្លៃលើសំបុត្រទស្សនាប្រាសាទជាដើម។ខ្ញុំគិតថាភ្ញៀវគេចូល ចិត្តជាងមុន»។

ក្នុងពេលផ្ទុះជំងឺកូវីដ១៩ កម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រមួយ ចំនួន ដើម្បីទាក់ទាញទេសចរពេលដែលជំងឺកូវីដ១៩បានធូរស្បើយ។ រាជរដ្ឋាភិបាលកម្ពុជាបានចាយថវិកាជាតិប្រមាណ២៩៤លានដុល្លារ អាមេរិកដើម្បីស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៤ខ្សែ ក្នុងខេត្ត ព្រះសីហនុ និងចាយប្រាក់ជា១៤៩លានដុល្លារ ស្ថាបនាហេដ្ឋា រចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅខេត្តសៀមរាប។

សូមបញ្ជាក់ថា សូចនាករគន្លឹះទេសចរណ៍ និងស្ថិតិទេសចរផ្លូវការ ក្រសួងទេសចរណ៍បង្ហាញថា នៅក្នុងឆ្នាំ ២០២១ កម្ពុជាទទួល បានភ្ញៀវ ទេសចរអន្តរជាតិសរុប ជិត២០ម៉ឺន (១៩៦ ៤៩៥) នាក់ ថយចុះ ៨៥ ភាគរយ ធៀបឆ្នាំ ២០២០។

ចំណែកចំណូលបានពីទេសចរ-អន្តរជាតិមានចំនួន ១៨៤ លាន ដុល្លារធ្លាក់ចុះ ៨២ ភាគរយពីចំនួន ១ ០២៣ លានដុល្លារ កាលពីឆ្នាំ ២០២០។ ការធ្លាក់ចុះនៃចំនួនអ្នកទេសចរមកកម្សាន្តនៅកម្ពុជានេះបណ្ដាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩៕
ដោយ៖ហោ សុវិទ្យា

ads banner