អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនគោលកម្ពុជា អះអាងថា សិក្ខាកាមដែលមានពិន្ទុខ្ពស់នឹងបានរៀនវគ្គបន្ត ដើម្បីក្លាយជាអាជ្ញាកណ្តាលកាត់សេចក្តីនៅស៊ីហ្គេម ឆ្នាំ២០២៣

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ លោក ឆោម សំបូរ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សហព័ន្ធត្រូវការសមាសភាពអាជ្ញាកណ្តាលកម្រិតអន្តរជាតិចំនួន២០រូប ដើម្បីបំរើរការងារនិងកាត់សេចក្តីក្នុងការប្រកួតនៅទឹកដីកម្ពុជា។
លោក អះអាងថា អាជ្ញាកណ្តាលទាំង២០រូបដែលជាសមាសភាពសំខាន់នោះ អាជ្ញាកណ្តាលកម្រិតអន្តរជាតិនៅក្នុងស្រុកចំនួន១២រូប និងមកពីអន្តរជាតិចំនួន៨រូប។ ហើយ សម្រាប់អាជ្ញាកណ្តាលកម្រិតអន្តរជាតិនៅក្នុងស្រុក ដែលអាចចូលរួមជាអាជ្ញាកណ្តាលបំរើរការងារបាននៅស៊ីហ្គេម ឆ្នាំ២០២៣ គឺត្រូវឆ្លងកាត់វគ្គបណ្តុះបណ្តាលច្បាប់កីឡាវាយកូនគោលប្រមាណជា២ទៅ៣វគ្គទៀត និងឆ្លងកាត់ការចូលរួមកាត់សេចក្តីក្នុងព្រឹត្តិការណ៍ប្រកួតថ្នាក់ជាតិចំនួន២លើកទើបសម្រេចឲ្យជាប់ជាអាជ្ញាកណ្តាលអន្តរជាតិផ្លូវការ។ដូច្នោះហើយ វគ្គបណ្តុះបណ្តាលច្បាប់កីឡាវាយកូនគោលកម្រិត២នេះ សិក្ខាកាមដែលត្រូវបានធ្វើតេជាប់បានពិន្ទុខ្ពស់និងក្លាយជាទិភាពបានរៀនវគ្គបន្តទៀត ដែលរៀបចំដោយសហព័ន្ធ ដើម្បីអភិវឌ្ឍសមត្ថភាពក្លាយជាអាជ្ញាកណ្តាអន្តរជាតិ។

សិក្ខាកាម៥៧រូបដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលច្បាប់កីឡាវាយកូនគោលកម្រិត២ដែលរៀបចំដោយសហព័ន្ធ បង្ហាត់បង្ហាញដោយគ្រូជំនាញច្បាប់មកពីស្ថាប័នច្បាប់កីឡាវាយកូនគោលអន្តរជាតិនេះ សិក្ខាកាមទាំងអស់នោះ បានឆ្លងកាត់វគ្គកម្រិត១តាមប្រព័ន្ធអននឡាញដែលសេសដោយសហព័ន្ធម្តងរួចមកហើយ។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលច្បាប់កីឡាវាយកូនគោលកម្រិត២នេះ សិក្សារយៈពេល៣ថ្ងៃ មានទាំងទ្រឹស្តីនិងការអនុវត្តផ្ទាល់នៅលើទីលាន ហើយ វគ្គនេះ វិញ្ញាប័នបត្រដែលសិក្ខាកាមដែលទទួលបានគឺចេញ ដោយស្ថានច្បាប់កូនគោលអន្តរជាតិ។ ហើយទៀតសោធវគ្គនេះ ក្រៅពីបណ្តុះធនធានសម្រាប់អាជ្ញាកណ្តាលស៊ីហ្គេមឆ្នាំ២០២៣ វាក៏ជាចលនាបំផុសចែករំលែកបណ្តាក្លឹប ដើម្បីយកចំណេះជំនាញដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះទៅចែករំលែកដល់កីឡាករកីឡាការិនីថ្មីៗឲ្យយល់ដឹងពីច្បាប់អន្តរជាតិក្នុងការអភិវឌ្ឍឲ្យវិស័យកីឡាកូនគោលនៅកម្ពុជាកាន់តែរីកចំរើន៕ អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner