ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ចាត់ទុកធនធានដែលចេញពីសាលារៀនជាមូលដ្ឋានសក្កានុពលសម្រាប់កម្ពុជានៅថ្ងៃអនាគត

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ ឯកឧត្តម ឧត្តម សេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ថ្លែង ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញកីឡាវាយសីកម្រិតបឋមឆ្នាំ២០២២ កាលពីថ្ងៃអាទិត្យទី១៨ ខែ កញ្ញា ថា វគ្គបណ្តុះនេះ សហព័ន្ធបង្កើតឡើងក្នុងគោលដៅសំខាន់ស្វែងរកប្រភពធនធានកីឡាករកីឡាការិនីចេញពីសាលារៀន ពីព្រោះមានតែសាលារៀនទេ ដែលជាប្រភពផ្តល់នូវចំណេះចំរុះ ក្នុងនោះមានដូចជាចំណេះទូទៅ អក្សសាស្រ្ត និងជំនាញផ្សេងៗសុទ្ធតែចេញពីសាលារៀនទាំងអស់ ជាពិសេសកីឡាផងដែរ។ ដូច្នោះការចែករំលែកចំណេះដឹងកីឡាវាយសីកម្រិតបឋមទៅកាន់លោកគ្រូ អ្នកគ្រូកីឡានៅតាមសាលារៀននៅពេលនេះ គឺជាចលនាបំផុសផ្សព្វផ្សាយ ដើម្បីផលិតបាននូវធនធានកីឡាករកីឡាការិនីឆ្នើមៗចេញពីសាលារៀន ដើម្បីឆ្លើយតបទៅនឹងគុណភាពនៅពេលអនាគត ។

ឯកឧត្តម ប្រធានសហព័ន្ធ បានថ្លែងអំណរគុណចំពោះលោកគ្រូSambenthan Sivaperumal ជំនាញការហ្វឹកហ្វឺនជាន់ខ្ពស់BAដែលខិតខំធ្វើដំណើរពីប្រទេសម៉ាឡេស៊ី មកចែករំលែក និងផ្ទេរចំណេះដឹងសម្រាប់វគ្គបណ្តុះបណ្តាលនេះជូនដល់សិក្ខាកាមកម្ពុជា ដើម្បីទទួើបាននូវបទពិសោធន៍ និងចំណេះមូលដ្ឋានគ្រឹះកីឡាវាយសី។ជាមួយគ្នានេះដែរ ឯកឧត្តម បានថ្លែងអំណរកុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសហព័ន្ធកីឡាវាយសីអាស៊ី និងសហព័ន្ធកីឡាវាយសីពិភពលោក ក្រសួងអប់រំយុវជននិងកីឡា ដែលឧបត្ថម្ភទាំងស្មារតីនិងថវិកា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលតែងតែជួយគាំទ្រយ៉ាងពេញទំហឹងដល់សហព័ន្ធកីឡាវាយសីកម្ពុជា ដោយបានផ្តល់នូវកិច្ចសហការល្អ និងទីកន្លែងសម្រាប់រៀនសូត្រ ប្រារព្ធពិធីផ្សេងៗព្រមទាំងសម្រួលរាល់កម្មវិធីរដ្ឋបាល ប្រកបដោយលក្ខណៈសាមគ្គីភាព និងមិត្តភាពយ៉ាងល្អប្រពៃចូលរួមចមណែកអនុញ្ញាតឲ្យសហព័ន្ធដំណើរការវគ្គទៅដោយរលូន។
សូមបញ្ជាក់ថា បើតាមការបញ្ជាក់ពី ឯកឧត្តម ឧត្តមសេនីយ៍ទោ ជាម សុភា អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជា បានគូសបញ្ជាក់ឲ្យដឹងថា វគ្គបណ្តុះបណ្តាលជំនាញកីឡាវាយសីកម្រិតបឋមឆ្នាំ២០២២នេះ មានសិក្ខាកាមដែលជាគ្រូបង្វឹក កីឡាករកីឡាការិនី មកពីក្លិប និងសាលារៀនចូលរួមសរុប៣១នាក់ ស្រី៧នាក់ ដំណើរការយគ្គរយៈពេល៣ថ្ងៃចាប់ទី១៨ដល់ថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ២០២២ ៕អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner