៣ឆ្នាំ ៨ខែ ២០ថ្ងៃ នៃរបបកម្ពុជាប្រជាធិបតេយ្យ

ត្រឹមរយៈពេលជាង៣ឆ្នាំតែប៉ុណ្ណោះ របបប្រល័ពូជសាសន៍ប៉ុល ពត បានសម្លាប់ប្រជាជនកម្ពុជាស្លូតត្រង់ប្រមាណជាងបីនាក់ លាននាក់ និងបានបំផ្លាញស្ទើរទាំងស្រុងនូវហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសជាតិ សាសនា ទំនៀមទម្លាប់ ប្រពៃណី និងវប្បធម៌។

ពួកទមិឡខ្មែរក្រហម បានសំឡុតគំរាមជម្លៀសប្រជាជនរស់នៅក្រុងភ្នំពេញដោយបង្ខំចេញពីផ្ទះ ទីប្រជុំជននានា ទៅរស់នៅធ្វើស្រែចម្ការយ៉ាងវេទនានៅជនបទចុងកាត់មាត់ញក តំបន់ព្រៃភ្នំដាច់ស្រយាល ដោយបង្ខំឱ្យធ្វើការជាទម្ងន់ ដូចគោក្របី ទាំងយប់ទាំងថ្ងៃ និងគ្មានពេលសម្រាក។ សិទ្ធិសេរីភាពពលរដ្ឋ រួមទាំងសិទ្ធិរស់រាន នៅក្នុងរបបយង់ឃ្នងនោះ គឺគ្មានទេ សូម្បីតែការស្លៀកពាក់ខោអាវ ក៏ពួកគេតម្រូវឱ្យស្លៀកពាក់ តែខោអាវពណ៌ខ្មៅ មួយពណ៌ មួយកំប្លេគត់។ ក្រៅពីបង្ខំឱ្យប្រជាជន ធ្វើការគ្មានថ្ងៃសម្រាក របបព្រៃផ្សៃនេះ ក៏បានធ្វើទារុណកម្ម និងសម្លាប់ប្រជាជន តាមអំពើចិត្តដោយចោទថា ជាខ្មាំង។

វិនាសកម្មនៃរបបយង់ឃ្នងខ្មែរក្រហម ក៏ដូចជាសង្គ្រាម ដែលកម្ពុជាធ្លាប់ឆ្លងកាត់ទាំងអម្បាលមាណ គឺជាមេរៀនប្រវត្តិសាស្ត្រមួយយ៉ាងសំខាន់ដែលយើងជាយុវជនជំនាន់ក្រោយត្រូវចងចាំ និងការពារធ្វើយ៉ាងណាកុំឱ្យកើតមានឡើងម្តងទៀត បើទោះបីជាលះបង់ក្នុងតម្លៃណាក៏ដោយ។ យើងជាអ្នកជំនាន់ក្រោយ ដាច់ខាតត្រូវរួបរួមគ្នា ថែរក្សាសុខសន្តិភាព ដែលយើងកំពុងមានសព្វថ្ងៃនេះ ឱ្យបានស្ថិតស្ថេរ គង់វង្ស ជាអមតៈ ដើម្បីយើងមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិរបស់យើង ឱ្យកាន់តែសម្បូរសប្បាយ រុងរឿង និងរីកចម្រើនទៅមុខទៀត។

#ប្រវត្ដិសាស្រ្ដកម្ពុជា #ព្រះរាជាណាចក្រកម្ពុជា #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ #របបកម្ពុជាប្រជាធិបតេយ្យ #ខ្មែរក្រហម #របបវាលពិឃាត

Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ

Telegram Channel

លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង ប្រធានផ្នែកផ្សព្វផ្សាយ នៃសច្ចធម៌ប្រវត្តិសាស្រ្ដ
ads banner
ads banner
ads banner