ពលរដ្ឋខ្មែរក្រៅប្រទេសទទួលស្វាគន៍សម្តេចតេជោនៅសណ្ឋាគារ (Video Inside)
ពលរដ្ឋខ្មែរជាច្រើនរស់នៅបរទេស បាននាំគ្នាទៅទទួលស្វាគមន៍សម្តេចតេជោ ហ៊ុន សែន ក្នុងសណ្ឋាគារស្នាក់នៅក្នុងបុរីញូយ៉ក បើទោះជាសម្តេចមិនមានកម្មវិធីជួបសំណេះសំណាល ក៏ដោយ។ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ នាពេលនេះកំពុងស្ថិតក្នុងបុរីញូយ៉ក ដើម្បីអញ្ជើញចូលរួមក្នុងមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ។
សេចក្តីរាយការណ៍ពីសណ្ឋាគារដែលសម្តេចស្នាក់នៅ បានបង្ហាញនូវរូបភាពពលរដ្ឋខ្មែរជាច្រើនដែលបាន អញ្ជើញទៅទទួលសម្តេចក្នុងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ។ ក្រុមធ្វើនយោបាយប្រឆាំងមុននេះ បានផ្សាយព័ត៌មានប្រឌិតអកុសលថាសម្តេចតេជោមានជម្ងឺដាច់សរសៃឈាម និងមិនបាន ធ្វើដំណើររទៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិកនោះទេ។
ក្នុងពេលជួបសំណេះសំណាលជា មួយពលរដ្ឋដែលបានទៅទទួលស្វាគមន៍, សម្តេចបានមានប្រសាសន៍សួរពលរដ្ឋថាតើអ្នក កំពុងជជែកជាមួយនឹងពលរដ្ឋខ្មែរនាពេលនេះ តើជារូបសម្តេចផ្ទាល់ឬយ៉ាងណា? ។
មេខ្លោងសមរង្ស៊ីដែលកំពុងស្ថិតក្នុងសហរដ្ឋអាមេរិកត្រូវគេរាយការណ៍ថា កំពុងពន្យុះឱ្យ មានការធ្វើបាតុកម្មប្រឆាំងនឹងដំណើរ ទស្សនកិច្ចរបស់សម្តេចតេជោហ៊ុនសែនក្នុងសហរដ្ឋអាមេរិកនោះ។
ក្នុងបុរីញូយ៉ក ក្រៅពីការអញ្ជើញចូលរួមឡើងថ្លែងសុន្ទរកថាក្នុងមហាសន្និបាត,សម្តេចតេជោនឹងអញ្ជើញជួបមេដឹកនាំអង្គការសហប្រជាជាតិលោកអង់តូនីញ៉ូ ហ្គូទែ័រ៉េស, ជួបប្រធាន ក្រុមប្រឹក្សាអឺរ៉ុបលោកឆាល មីស្ហែល, ជួបនាយករដ្ឋមន្ត្រីបង់ក្លាដេស្ហ, ជួបជាមួយប្រធានាធិបតីទីម័រខាងកើតនិងជួបជាមួយថ្នាក់ដឹកនាំតាមបណ្តាប្រទេសផ្សេងទៀត ។ សម្តេចនឹងបន្តដំ ណើរពីសហរដ្ឋអាមេរិកទៅកាន់សាធារណរដ្ឋគុយបា និងក្រោយមកបន្តទៅកាន់ប្រទេស ជប៉ុនមុននឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញ។