អាយស៊ីស៊ីអង្គរសម្រេចបន្តអាណ្ណត្តិ១០ឆ្នាំក្នុងប្រទេសកម្ពុជា (Video Inside)

កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជួយរៀបចំសណ្តាប់ធ្នាប់នៅតំបន់រមណីយដ្ឋានអង្គរ ត្រូវបានអាយស៊ីស៊ីអង្គរ បានសម្រេចបន្តនូវអាណ្ណត្តិរបស់ខ្លួនរយៈពេល១០ឆ្នាំទៅមុខទៀត។ តំបន់រមណីយដ្ឋានអង្គរ ត្រូវបានអង្គការយូណេស្កូចុះ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅទីក្រុង «សាន់តាហ្វេ» សហរដ្ឋអាមេរិកនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ។

ក្នុងន័យនេះ តំបន់ការពារ បេតិកភណ្ឌក្នុងបរិវេណអង្គរទំហំ៤០១គីឡូម៉ែត្រ ក្រឡា ត្រូវបានការពារយ៉ាងម៉ឺងម៉ាត់ដោយ មិនត្រូវមានការខ្វៀលដី ឬផ្ដល់ឱ្យប្រជាពលរដ្ឋធ្វើ ជាកម្មសិទ្ធិណាមួយឡើយ។

យុទ្ធនាការ រៀបចំសណ្តាប់ធ្នាប់នៅតំបន់រមណីយដ្ឋានអង្គរដែលទើបនឹងបញ្ចប់ថ្មីៗនេះហើយ បានធ្វើឱ្យ អាយស៊ីស៊ីអង្គរ បានសម្រេចបន្តនូវអាណ្ណត្តិរបស់ខ្លួនរយៈពេល១០ឆ្នាំទៅមុខទៀតនេះ។ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានថ្លែងក្នុងសន្និសីទកាសែតថ្ងៃទី២២កញ្ញានេះថា (សម្លេងទី៥)

ប្រាសាទអង្គររបស់កម្ពុជា នៅមុនដែលពិភពលោកបានប្រឈមនឹងវិបត្តិឆ្លងកូវីដ១៩ គឺជាឃ្លាំងមាស និងឃ្លាំងប្រាក់របស់កម្ពុជា ដោយសារតែរយៈការធ្វើទស្សនកិច្ចអង្គរដោយទេសចរណ៍អន្តរជាតិ បានធ្វើឱ្យកម្ពុជាទទួលបានប្រាក់ចំណូលជាច្រើន។ មន្ត្រីអាជ្ញាធរជាតិ អប្សរា បានថ្លែងថានាពេលនេះ វិស័យទេសចរណ៍ក្នុងតំបន់ប្រាសាទអង្គររបស់កម្ពុជា បានដំណើរការបន្តិចម្តងៗសាឡើងវិញហើយ (សម្លេងទី៦)

គេរំពឹងថាវិស័យទេសចរណ៍ក្នុងតំបន់រមណីយដ្ឋានប្រាសាទអង្គររបស់កម្ពុជានឹងវិលត្រឡប់ មកដូចដើមវិញនាអនាគតខាងមុខនេះ។

ads banner