ក្រសួងសុខាភិបាលរកឃើញឆ្លងថ្មី ១១នាក់ (Video Inside)
អត្ថបទដោយ៖
Apsara Net
តួលេខឆ្លងកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោង កន្លងមកនេះបានថយចុះមកវិញបន្ទាប់ពីម្សិល មិញតួលេខឆ្លងបានកើនឡើងគួរឱ្យកត់សម្គាល់។ តួលេខឆ្លង ២៤ម៉ោងកន្លងមកនេះ មាន ចំនួន ១១នាក់ ដែលថយចុះ ២៤នាក់ មកវិញបើប្រៀបធៀបនឹងម្សិលមិញ។ ករណីឆ្លងនេះ គឺជាការឆ្លងនៅក្នុងសហគមន៍ទាំងអស់។ កម្ពុជាក្នុងរយៈពេល ៨៦ថ្ងៃ ដែលបានរកឃើញការ ឆ្លងសាជាថ្មីនេះ មានអ្នកឆ្លងសរុបចំនួន ១ពាន់ ៤២៤នាក់ ហើយ។
តួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី២២ កញ្ញា បានកើន ដល់ចំនួន ១៥លាន ១៩ម៉ឺន ៣៩៧នាក់ ដែលស្មើនឹង ៩៤,៩៤ភាគរយ ។