បណ្ឌិត ហ៊ុន ម៉ាណែត ចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា (Video Inside)

បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញនារាជធានីភ្នំពេញនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។

បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថាសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាប្រធានសមាគមអតីត យុទ្ធជនកម្ពុជា តែងយកចិត្តទុក ដាក់ខ្ពស់បំផុតលើការងារអតីតយុទ្ធជន ពីព្រោះម្យ៉ាងរូបសម្តេចផ្ទាល់ ក៏ជាយោធិនមួយរូប ដែលធ្លាប់ធ្វើពលិកម្ម និងឆ្លងកាត់ការលំបាកនៅក្នុងភ្នក់ ភ្លើងសង្គ្រាម។ បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់នូវមូលហេតុអ្វីដែលរដ្ឋាភិបាលចាំបាច់ ត្រូវយកចិត្តទុកដាក់ដល់អតីតយុទ្ធជននិងអតីតមន្ត្រីរាជការ? (សម្លេងម៉ាណែត)

បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថាការយកចិត្តទុកដាក់ទៅលើកិត្តិយស និងជីវភាពរបស់ អតីតយុទ្ធជន ក៏ដូចជាមន្ត្រីរាជការចូលនិវត្តន៍ទាំងអស់ តែងត្រូវបានធ្វើជាប់ជាប្រចាំចាប់ តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ដើម្បីស័ក្តិសមនឹងគុណបំណាច់អតីតយុទ្ធជន ដែលបានបំពេញជូនជាតិមាតុភូមិ តាមរយៈការដាក់ចេញ និងការអនុវត្តនូវគោលនយោបាយនានា រួមមាន៖ ការកែសម្រួលដំឡើងប្រាក់របបគោលនយោបាយជាបន្តបន្តាប់, ការផ្តល់ បន្ថែមប្រាក់របបសន្តិសុខសង្គមប្រចាំខែ, ការផ្តល់សម្បទានដីសង្គមកិច្ច និងការសាងសង់ ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារ និង ការជួយឧបត្ថម្ភក្នុងពេលលំបាកខ្វះខាត។

សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៧ នៅក្រោមក្រសួងសង្គម កិច្ច និងអតីតយុទ្ធជន ហើយលក្ខន្តិកៈរបស់សមាគមត្រូវបានកែសម្រួលនៅក្នុងឆ្នាំ២០១៥ ជា ការបើកច្រកឱ្យមានការចូលរួមបន្ថែមពីមន្ត្រីយោធា, នគរបាល និងកងទ័ព នៅក្នុងរចនា សម្ព័ន្ធរបស់សមាគមដើម្បីបង្កើនលទ្ធភាព និងប្រសិទ្ធភាពការងារ ក្នុងនាមជាយន្តការបំពេញ បន្ថែមឱ្យយន្តការរបស់រាជរដ្ឋាភិបាល ក៏ដូចជាដើម្បីផ្តល់នូវភាពកក់ក្តៅជូនដល់អតីតយុទ្ធជន តាមរយៈការផ្តល់នូវការថែទាំ និងជួយទំនុកបម្រុងទាំងផ្នែកស្មារតី និងសម្ភារដល់កម្លាំង ប្រដាប់អាវុធជាតិ បន្ទាប់ពីបានចូលនិវត្តន៍។

ads banner