វីដេអូ៖ ការថ្លែងសុន្ទរកថានៅអង្គការសហប្រជាជាតិរបស់ សម្ដេចតេជោ ហ៊ុន សែន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាឥស្សរជនឆ្នើមមួយរូបរបស់កម្ពុជាលើការចរចា ក៏ដូចជានយោបាយការទូត មិនត្រឹមតែនៅក្នុងព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ព្រមទាំងលើឆាកអន្តរជាតិ ជាពិសេស អាស៊ាន។ ថ្មីៗនេះ សម្តេចតេជោ បានខិតខំសម្របសម្រួលដើម្បីឈានឆ្ពោះទៅរកការទទួល ទីម័រលេស ធ្វើជាសមាជិកអាស៊ានទី១១ ហើយសម្តេចសង្ឃឹមជឿជាក់ថា ទីម័រលេស នឹងក្លាយទៅជាសមាជិកអាស៊ាននៅឆ្នាំនេះ ឬឆ្នាំក្រោយ។
ក្នុងឱកាសថ្លែងសុន្ទរកថានៅអង្គការសហប្រជាជាតិ គ្រាន់តែឮការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ថា ប្រទេសទីម័រលេសអាចនឹងក្លាយជាសមាជិកទី១១ របស់អាស៊ាននោះ គណៈប្រតិភូរបស់ប្រទេសទីម័រលេស ដែលកំពុងមានវត្តមាននៅទីស្នាក់ការអង្គការសហប្រជាជាតិដែរនោះ បានបន្លឺសំឡេងទះដៃយ៉ាងកងរំពង បង្ហាញនូវក្តីរំភើប និងសប្បាយរីករាយឥតឧបមា។
សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #នាយករដ្ឋមន្រ្ដី #នាយករដ្ឋមន្ត្រី #នយោបាយការទូត
Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ
Telegram Channel