បុរស០២នាក់ដែលបានបាត់ខ្លួន ក្នុងហេតុការណ៍ រអិលបាក់ដីនៅស្រុកសំឡូត ខេត្តបាត់ដំបង កាល ពីថ្ងៃទី១៥-១៦ខែកញ្ញាកន្លងទៅថ្មីៗនេះ.ត្រូវបាន កម្លាំងកងយោធពលខេមរភូមិន្ទឈរជើងនៅតំបន់ ព្រំដែនទឹស នៃ ស្រុកសំឡូត ត្រូវបានគេប្រទះរកឃើញម្នាក់ហើយ
បុរស០២នាក់ដែលបានបាត់ខ្លួន ក្នុងហេតុការណ៍រអិលបាក់ដីនៅស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី១៥-១៦ខែកញ្ញាកន្លងទៅថ្មីៗនេះ.ត្រូវបានកម្លាំងកងយោធពលខេមរភូមិន្ទឈរជើងនៅតំបន់ព្រំដែនទឹស នៃ ស្រុកសំឡូត ត្រូវបានគេប្រទះរកឃើញម្នាក់ហើយ នៅថ្ងៃទី១៩ ខែកញ្ញា ២០១៩ និងនៅមានជីវិតនៅឡើយ ជនរងគ្រោះបានរួចជីវិត ក្នុងស្ថានភាពរងរបួសធ្ងន់ តែជនរងគ្រោះអាច និយាយបាន ហើយត្រូវបានកងកម្លាំងនៅទីនោះ កំពុងតែរកមធ្យោបាយក្នុងការនាំជនរងគ្រោះមកកាន់ទីកន្លែងសង្គ្រោះ។ ទីតាំងដែលរកឃើញជនរងគ្រោះស្ថិតនៅចម្ងាយប្រមាណ ជា ៥០គ.ម ពីទីតាំងស្រុក (កៀកជាប់និងព្រំដែន) ហើយកំពុងប្រើប្រាស់មធ្យាបាយនិងកងកម្លាំង ដើម្បីដឹកនិងសែងចេញពីទីតាំងរកឃើញ ដើម្បី
នាំយកទៅកាន់មណ្ឌលសុខភាពដែលនៅជិតទីនោះ ដើម្បីពិនិត្យសុខភាពនិងព្យាបាលរបួសដល់
ជនរងគ្រោះ។ សូមបញ្ជាក់ថា៖ ជនរងគ្រោះ ដែលប្រទះឃើញនៅមាត់អូរមួយកន្លែង នៅក្នុងតំបន់សំឡូត នៃ ខេត្តបាត់ដំបង មានឈ្មោះ ឆាង កុយ អាយុ២៥ឆ្នាំ មានទីលំនៅភូមិអូរត្រែង ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ខណៈដែលក្រុមជនរងគ្រោះមានគ្នីគ្នា ចំនួន០៦នាក់ បានឡើងទៅលើភ្នំមួយមានចម្ងាយ២.៥០០ម៉ែត្រ ពីចំណុចព្រំដែនដើមកបីឡើងទៅដាក់អន្ទាក់ ទាក់សត្វ នៅលើភ្នំដែលបានកើតហេតុនេះ កាលពីថ្ងៃទី១៦ខែកញ្ញាថ្មីៗនេះ។ដោយឡែកបុរសម្នាក់ទៀត ដែលមិនទាន់រកឃើញនោះ មានឈ្មោះ ផាន់ វី អាយុ២០ឆ្នាំនៅរស់
ភូមិឃុំខាងលើជាមួយគ្នា៕ (អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)