អគ្គស្នងការរងនគរបាលជាតិ ដឹកនាំវេនប្រចាំការក្រុមទី៣ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ

ភ្នំពេញ៖ ដើម្បីធានាបានការបញ្ជាដឹកនាំកិច្ចប្រតិបត្តិការរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ស្របពេលដែលប្រជាពលរដ្ឋខ្មែរ ត្រូវបានធ្វើដំណើរ ទៅស្រុកកំណើត ប្រកបដោយសុវត្ថិភាព និងរបៀបរៀបរយបានល្អប្រសើរ ក្នុងឱកាសរាជរដ្ឋាភិបាល អនុញ្ញាតឱ្យមន្ត្រីរាជការនិយោជិត កម្មករឈប់សម្រាករយៈពេល៣ថ្ងៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដឹកនាំវេនប្រចាំការក្រុមទី៣ ថ្ងៃទី២ប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ត្រូវនឹងថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ សម្រាប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្នុងវេនប្រចាំការក្រុមទី៣នេះ រួមមាន៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ជាប្រធាន ,ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ជាអនុប្រធាន, និងឯកឧត្តមប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ ក្រុមប្រចាំការវេននីមួយៗ មានភារកិច្ចប្រមូលផ្តុំនូវសភាពការណ៍ តាមបណ្តារាជធានី-ខេត្ត សហការផ្តល់ទទួលព័ត៌មាន ទាន់ហេតុការណ៍ បន្ទាន់នានា ដែលកើតមានឡើងជាយថាហេតុ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ព្រមទាំងបូកសរុបសភាពការណ៍ប្រចាំថ្ងៃ ជូនថ្នាក់ដឹកនាំ ដើម្បីជ្រាប និងចង្អុលដឹកនាំ។

សូមជម្រាប់ថា ក្នុងករណីបងប្អូនប្រជាពលរដ្ឋ មានបញ្ហា ឬប្រទះឃើញបទល្មើសណាមួយ សូមរាយការណ៍ មកកម្លាំងសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍ទាន់ពេលវេលា សូមទាក់ទងមកលេខទូរស័ព្ទទាន់ហេតុការណ៍ «Hot Line» ១១៧ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រចាំបញ្ជា២៤ម៉ោងលើ២៤ម៉ោង៕ ដោយ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner