ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីឆក់ទូរសព្ទដៃពីប្រជាពលរដ្ឋ នៅសង្កាត់បឹងកេងកងទី១

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញនេះ បានធ្វើការ ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ពាក់ព័ន្ធករណីឆក់ទូរសព្ទដៃពីប្រជាពលរដ្ឋ ស្ថិតនៅចំណុចមុខសណ្ឋារគារបៃតង ផ្លូវ២៨២ នៅភូមិ៦ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ម៉ាស់ ហាណាស៊ី ហៅអាស៊ី ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិឥស្លាម មានទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវ៣៦បេ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ: មិនពិតប្រាកដ (មានសារធាតុញៀន)។ សមត្ថកិច្ចបន្តទៀតថា វត្ថុតាងដែលចាប់ដកហូតយកបាន រួមមាន៖ ម៉ូតូ ០១គ្រឿង ម៉ាកនិច (Nex) ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ផ្លាកលេខ កណ្ដាល-1P-4378 ជារបស់ជនសង្ស័យ ជិះធ្វើសកម្មភាព។

បច្ចុប្បន្ន ជនសង្ស័យ ខាងលើនេះ រួមទាំងវត្ថុតាង សមត្ថកិច្ចកំពុងឃាត់ខ្លួន បណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវីធី៕ ដោយ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner